EP គាំទ្រការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
|
EP គាំទ្រការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន (Image: VNA) |
(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ៤៩៨ និងសម្លេងប្រឆាំងចំនួន ៨៨
នាថ្ងៃទី ១៧ ធ្នូ សភាអឺរ៉ុប (EP) បានអនុម័តលើសេចក្តីសម្រេចចិត្តមួយដែលគាំទ្រ
ការ ទទួលស្គាល់ជាគោលការណ៍រដ្ឋប៉ាឡេស្ទីន។ នេះគឺជាកាយវិការមានចរិត
លក្ខណៈ ព្រមព្រៀងរបស់អឺរ៉ុប។ សេចក្តីសម្រេចនេះបានសង្កត់ធ្ងន់ថា៖ EP គាំទ្រ
ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននិងដំណោះស្រាយរដ្ឋចំនួន ២ ប៉ុន្តែ សម្តែងជឿជាក់
ថា៖ កាយវិការនេះត្រូវផ្សាភ្ជាប់នឹងការបោះជំហានក្នុងកិច្ចចរចារសន្តិភាព។ មុននោះ រដ្ឋសភារបស់បារាំងអង់គ្លេសអេស្ប៉ាញអៀកឡង់និងព័រទូហ្គាលក៏បានអំពាវនាវ
ឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសនេះទទួលស្គាល់រដ្ឋប៉ាឡេស្ទីនសំដៅដាក់សម្ពាធ
ទៅលើអ៊ីស្រាអែលចាប់ផ្តើមដំណើការចរចារសន្តិភាពឡើងវិញជាមួយប៉ាឡេស្ទីន៕