EU ចូលរួមជំនួបពិគ្រោះយោបល់រវាងអាមេរិកនិងចិននៅ WTO

(VOVWORLD) - សហភាពអឺរ៉ុប (EU) បានចូលរួមសង្គ្រាម គតិយុត្តរវាងអាមេរិកនិងចិននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលពាក់ព័ន្ធនឹងពន្ធគយថ្មីដែលវ៉ាស៊ីនតោនដាក់លើទំនិញអាលុយមីញ៉ូមនិងដែកថែបនាំចូល។

  ជាក់ស្ដែងគឺ EU បានដាក់សំណើជាផ្លូវការជូនចំពោះ WTO ដោយសំណូមពរឲ្យចូលរួមជំនួបពិគ្រោះយោបល់រវាងចិននិងអាមេរិកនៅ WTO ក្នុងឋានៈជាភាគីមួយដែលមានផលប្រយោជន៍ពាណិជ្ជកម្មគួរឲ្យកត់សម្គាល់ក្នុងបញ្ហានេះ។ ភាគី EU ចាត់ទុកថា គោលនយោបាយពន្ធគយថ្មីរបស់អាមេរិកនឹងធ្វើឲ្យប៉ះពាល់ទៅលើទំនិញនាំចេញរបស់ EU ក្រោយពីវិធានការលើកលែងពន្ធគយរបស់វ៉ាស៊ីនតោនចំពោះប្លុកនេះ នឹងផុតកំណត់នាថ្ងៃទី១ ឧសភា ខាងមុខ។ នាបច្ចុប្បន្ន រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងពិចារណាលើការអនុវត្តពន្ធគយថ្មីលើទំនិញនាំចូលពី EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ