EU ព្រមានតួកគីលើបញ្ហាលីប៊ី

(VOVWORLD) -សេចក្តីថ្លែងការណ៍បានអះអាងថាសហភាពអឺរ៉ុប (EU) ជឿជាក់យ៉ាងខ្លាំថាមិនមានដំណោះស្រាយយោធាចំពោះបណ្ដាវិបត្តិនៅលីប៊ីទេហើយថាជម្លោះដែលបានរីករាលដាលនឹងបង្កឱ្យមានការរងទុក្ខវេទនាថែមទៀតសម្រាប់ជនស៊ីវិល។
EU ព្រមានតួកគីលើបញ្ហាលីប៊ី - ảnh 1 ទាហានតួកគី (រូបថត៖ AFP / TTXVN)

ប្រទេសមហាអំណាចអឺរ៉ុបចំនួន៤គឺអង់គ្លេសបារាំងអាឡឺម៉ង់និងអ៊ីតាលីបានបើកកិច្ចប្រជុំបន្ទាន់មួយនាថ្ងៃទី៧ខែមករាលើបញ្ហាលីប៊ី។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានផ្សាយចេញបន្ទាប់ពីកិច្ចប្រជុំនេះតំណាងប្រទេសនានាបានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធនិង “ការជ្រៀតជ្រែកពីខាងក្រៅជាបន្ត” នៅលីប៊ី។សេចក្តីថ្លែងការណ៍បានអះអាងថាសហភាពអឺរ៉ុប (EU) ជឿជាក់យ៉ាងខ្លាំថាមិនមានដំណោះស្រាយយោធាចំពោះបណ្ដាវិបត្តិនៅលីប៊ីទេហើយថាជម្លោះដែលបានរីករាលដាលនឹងបង្កឱ្យមានការរងទុក្ខវេទនាថែមទៀតសម្រាប់ជនស៊ីវិល។

ទន្ទឹមនឹងនោះអ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានរិះគន់តួកគីចំពោះកាយវិការធ្វើអន្តរាគមន៍ទៅក្នុងលីប៊ី។ព្រមជាមូយនោះលោកបានឲ្យដឹងថាសហភាពអឺរ៉ុបបានស្នើសុំឱ្យមានបទឈប់បាញ់និងកាត់បន្ថយភាពតានតឹងនិងអន្តរាគមន៍ពីខាងក្រៅដែលបានកាន់តែកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ