EU យល់ព្រមពន្យាពេល Brexit រហូតដល់ថ្ងៃទី ២២ ខែឧសភាប្រសិនបើសភាអង់គ្លេសគាំទ្រកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May

(VOVWORLD) - សហភាពអឺរ៉ុប (EU) បានយល់ព្រមអនុញ្ញាតឱ្យអង់គ្លេសមានរយៈពេល ខ្លីសំរាប់ពន្យារពេលការចាកចេញពីសហភាពអឺរ៉ុប (ឬហៅថា Brexit) ប៉ុន្តែដរាបណាសមាជិកសភាប្រទេសនេះបោះឆ្នោតគាំទ្រ លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May នាសប្តាហ៍ខាងមុខ។
EU យល់ព្រមពន្យាពេល Brexit រហូតដល់ថ្ងៃទី ២២ ខែឧសភាប្រសិនបើសភាអង់គ្លេសគាំទ្រកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May - ảnh 1 EU យល់ព្រមពន្យាពេល Brexit រហូតដល់ថ្ងៃទី ២២ ខែឧសភា

យោងតាមសេចក្តីព្រាងនៃសន្និដ្ឋានមួយ ដែលទីភ្នាក់ងារសារព័ត៌មានមួយចំនួន ទទួលបាននោះ ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧ កាលពីថ្ងៃទី ២១ ខែមីនា បានប្រកាសថា គេកំពុងត្រៀមខ្លួនរៀបចំការបើកទូលាយមាត្រា ៥០ ស្តីអំពីដំណើរការដកខ្លួនចេញពីសហភាពអឺរ៉ុបនេះ រហូតដល់ថ្ងៃទី ២២ ខែឧសភា ដើម្បីផ្តល់ពេលវេលាសំរាប់អង់គ្លេសត្រៀមខ្លួនចាកចេញពី EU ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ