EU ឯកភាពបង្កើនការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម


EU ឯកភាពបង្កើនការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម - ảnh 1
EU ឯកភាពបង្កើនការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម (Image: VNA)

(VOVworld) – នាថ្ងៃទី​ ១៨​ ធ្នូ បណ្ដាថ្នាក់ដឹកនាំសមភាពអឺរ៉ុប (EU) បានបញ្ចប់
សន្និសីទកំពូលចុងក្រោយក្នុងឆ្នាំ ២០១៥ ដោយការអះអាងជាថ្មីម្តងទៀតនូវការ
ប្តេជ្ញាចិត្តបន្តការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្មនិងស្វែងរកវិធានការឲ្យសមស្រប
 និងមានផលប្រយោជន៍សំរាប់ការដែលចក្រភពអង់គ្លេសបន្តជាសមាជិកនៃ​ EU។
 ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីបញ្ចប់សន្និសីទកំពូលនៅ ទីក្រុង
 Brussels បែលហ្ស៊ីក ប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Donald Tusk បានឲ្យដឹងថា៖
ថ្នាក់ដឹកនាំទាំងនេះបានសង្កត់ធ្ងន់ទៅលើការផ្លាស់ប្តូរព័ត៌មានក៏ដូចជាកិច្ចសហ
ប្រតិបត្តិការរវាងបណ្ដាស្ថាប័នចារកម្មរវាងប្រទេសអឺរ៉ុបនានា។ ទន្ទឹមនឹងនោះ EU
នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ទាន់ជាមួយដៃគូនៅអាហ្វ្រិកខាងជើងមជ្ឈឹមបូ
ព៌ារទួរគីនិងប្រទេសបាល់កង់ខាងលិចមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងលិទ្ធិ
ភេរវកម្ម ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ