Eurozone បញ្ជាក់ថា៖ ក្រិកបានរួចផុតពីវិបត្តិបំណុលទាំងស្រុង

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មិថុនា បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានឯកភាពកាត់បន្ថយបំណុលនិងបើកប្រាក់ខ្ទង់ចុងក្រោយក្នុង កញ្ចប់ប្រាក់ជំនួយទី ៣ ដែលមានតំលៃ ៨៦ ពាន់លានអឺរ៉ូសំរាប់ប្រទេសនេះ។ 
Eurozone បញ្ជាក់ថា៖ ក្រិកបានរួចផុតពីវិបត្តិបំណុលទាំងស្រុង - ảnh 1 Eurozone បញ្ជាក់ថា៖ ក្រិកបានរួចផុតពីវិបត្តិបំណុលទាំងស្រុង

នាព្រឹកថ្ងៃទី ២២ មិថុនា បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានឯកភាពកាត់បន្ថយបំណុលនិងបើកប្រាក់ខ្ទង់ចុងក្រោយក្នុងកញ្ចប់ប្រាក់ជំនួយទី ៣ ដែលមានតំលៃ ៨៦ ពាន់លានអឺរ៉ូសំរាប់ប្រទេសនេះ។ នេះគឺជាផ្នែកមួយក្នុងការព្រមព្រៀងស្តីពីការបញ្ចប់កម្មវិធីជួយសង្គ្រោះសំរាប់ក្រិកនាថ្ងៃទី ២០ សីហាខាងមុខ ដែលបិទបញ្ចប់រយៈពេល ៨ ឆ្នាំដែលប្រទេសនេះត្រូវអនុវត្តគោលនយោបាយត្បិតត្បៀត។  ក្រៅពីនោះ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone ក៏បានឯកភាពពន្យាពេល ១០ ឆ្នាំចំពោះបណ្ដាកញ្ចប់បំណុលស្នូល ក្នុងចំណោមបំណុលចាប់បង្ខំរបស់ក្រិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ