EUត្រៀមខ្លួនជាស្រេចចូលរួមពិគ្រោះយោបល់ត្រីភាគីអំពីការអនុវត្តកិច្ចព្រមព្រៀងចង់សម្ព័ន្ធជាមួយអ៊ុយក្រែន


EUត្រៀមខ្លួនជាស្រេចចូលរួមពិគ្រោះយោបល់ត្រីភាគីអំពីការអនុវត្តកិច្ចព្រមព្រៀងចង់សម្ព័ន្ធជាមួយអ៊ុយក្រែន - ảnh 1
EUត្រៀមខ្លួនជាស្រេចចូលរួមពិគ្រោះយោបល់ត្រីភាគីអំពីការអនុវត្តកិច្ចព្រមព្រៀងចង់សម្ព័ន្ធជាមួយ
អ៊ុយក្រែន (Image: VNA)

(VOVworld) – ក្នុងលិខិតផ្ញើរជូនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ១ តុលា ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Emanuel Barroso បានឲ្យដឹងថា៖ សហភាពអឺរ៉ុប
(EU) ត្រៀមខ្លួនជាស្រេចបន្តដំណើរការពិគ្រោះយោបល់ត្រីភាគី (EU រុស្ស៊ីនិងអ៊ុយក្រែន) អំពីការអនុវត្តកិច្ចព្រមព្រៀងចងសម្ព័ន្ធរវាងអ៊ុយក្រែននិង EU សំដៅដោះស្រាយការ
ព្រួយបារម្ភរបស់ម៉ូស្គូដែលទាក់ទិនដល់ផែនការបង្កើតតំបន់ ពាណិជ្ជកម្មសេរី EU-
អ៊ុយក្រែន។ លោក Barroso បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀង ចងសម្ព័ន្ធរវាង
អ៊ុយក្រែននិង EU គឺជាកិច្ចព្រមព្រៀងទ្វេភាគីដែលសមស្របទៅនឹងច្បាប់អន្តរជាតិ។
ដោយហេតុនេះ អ៊ុយក្រែននិង EU នៅតែមានសិទ្ធិផ្លាស់ប្តូរមាត្រាក្នុងកិច្ចព្រមព្រៀង
នេះ។ ផ្តោតទៅលើការដែល រដ្ឋាភិបាលរុស្ស៊ីបានអនុម័តលើសេចក្តីសម្រេចបង្កើន
ពន្ធនាំចូលចំពោះមុខទំនិញមួយចំនួនរបស់អ៊ុយក្រែនដែលនឹងចូលជាធរមានមុន
ឆ្នាំ ២០១៦ ក្នុងករណី អ៊ុយក្រែនអនុវត្តមាត្រាអំពីតំបន់ពាណិជ្ជកម្មសេរី លោក
Barroso បានចាត់ទុកថា៖ កាយវិការនេះរបស់រុស្ស៊ីគឺដើផ្ទុយទៅនឹងកិច្ចព្រមព្រៀង
ដែលភាគីទាំង ៣ បានសម្រេចនាថ្ងៃទី ១២ កញ្ញាកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ