EUបន្តការជួយឧបត្ថម្ភគោលនយោបាយសម្រាប់ផ្នែកសុខាភិបាលវៀតណាម

(VOVworld)-ដោយតម្លៃសរុបចំនួន១១៤លានអឺរ៉ូដែលជាជំនួយរបស់សហភាព
អឺរ៉ុប កម្មវិធីជួយឧបត្ថម្ភគោលនយោបាយផ្នែកសុខាភិបាលវៀតណាមដំណាក់ កាលទី២នឹងបានអនុវត្តដោយផ្តល់អាទិភាពនៅខេត្តចំនួន១០ ក្នុងនោះមានខេត្ត
Lai Chau ខេត្ត Dien Bien ខេត្ត Dak Nong ជាដើម។

        នៅសិក្ខាសាលាស្តីពី “ការអនុវត្តលើកទីមួយនូវកម្មវិធីជួយឧបត្ថម្ភគោល នយោបាយសម្រាប់ផ្នែកសុខាភិបាលរបស់សហភាពអឺរ៉ុប EU ដំណាក់កាលទី២” ដោយមានការចូលរួមរបស់តំណាងក្រសួងស្ថាប័នទាក់ទិននានា និងបណ្តាអង្គ
ការអន្តរជាតិ ដែលប្រព្រឹត្តទៅនៅក្រុងហាណូយនាថ្ងៃទី១៨កញ្ញា អនុរដ្ឋមន្ត្រីក្រ សួងសុខាភិបាលវៀតណាម លោក Pham Le Tuan បានឲ្យដឹងថា កម្មវិធីនេះ​សំដៅជម្រុញដំណើរការគ្រប់ដណ្តបការធានារ៉ាប់រងសុខាភិបាលប្រជាជនទាំង មូលនិងជួយកសាងគោលនយោបាយនិងផែនការផ្នែកសុខាភិបាល សម្រាប់ ដំណាក់កាល២០១៦-២០២០៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ