Festival ជលផលវៀតណាមឆ្នាំ ២០១៤ បានបញ្ចប់

Festival ជលផលវៀតណាមឆ្នាំ ២០១៤ បានបញ្ចប់  - ảnh 1
Festival ជលផលវៀតណាមឆ្នាំ ២០១៤ បានបញ្ចប់ (Image: VOV)

(VOVworld) – នាយប់ថ្ងៃទី ២ មេសា Festival ជលផលវៀតណាមឆ្នាំ ២០១៤
ដោយប្រធានបទ “ជលផលវៀតណាម-សមាហរណកម្មនិងអភិវឌ្ឍន៍” បាន
បញ្ចប់ នៅទីក្រុង Tuy Hoa ខេត្ត Phu Yen ភាគកណ្ដាលវៀតណាម។ ក្នុង Festival
លើកនេះ គោលនយោបាយអំពីការអភិវឌ្ឍន៍ផ្នែកជលផលវៀតណាមនិងការ ជួយឧបត្ថម្ភអ្នកនេសាទទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់អ្នកជំនាញ
ការនិងអ្នកនេសាទ ដូចជា៖ ការពន្លឿនពាណិជ្ជកម្មដើម្បីការអភិវឌ្ឍន៍ជលផល ចីរភាពក្នុងតំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាម ការៀបចំផលិតកម្មត្រីធុណា
 តាមខ្សែតំលៃ យុទ្ធសាសស្ត្រអភិវឌ្ឍន៍ជលផលវៀតណាមដល់ឆ្នាំ ២០២០
ជាដើម។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Phu Yen លោក
Le Van Truc បានវាយតំលៃថា៖

“បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌ Festival បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ​។ការរៀបចំបណ្ដាសិក្ខាសាលាសន្និសីទវេទិការនិងការសម្តែងសិល្បៈដែលបាន
នាំមកនូវការផ្លាស់ប្តូរការយល់ដឹងសំរាប់ប្រជាជន ជាពិសេស អ្នកនេសាទ។ តាម
នោះ មានសម្លេងរួមរវាងបណ្ដាខេត្តឆ្នេសមុទ្រអំពីគោលនយោបាយយន្តការដើម្បី
ធ្វើអាជីវកម្មសក្តានុភាពរបស់ខ្លួន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ