Festival តន្ត្រីថ្មីអាស៊ី-អឺរ៉ុបជាមួយនឹងកម្មវិធីសិល្បៈ “ចង្វាក់មិត្តភក្តិ”

(VOVworld)-នាយប់ថ្ងៃទី១៧តុលានៅរោងមហោស្រពខេត្ត Vinh Phuc បានប្រព្រឹត្ត
ទៅកម្មវិធីប្រគុំតន្ត្រី “ចង្វាក់មិត្តភក្តិ”។​នេះជាកម្មវិធីសិល្បៈមួយស្ថិតក្នុងក្របខ័ណ្ឌនៃ
 Festival តន្ត្រីថ្មីអាស៊ី-អឺរ៉ុបលើកទី២និងសន្និសីទ-Festival សម្ព័ន្ធសមាគមអ្នកនិពន្ធ
បទចំរៀងអាស៊ី-ប៉ាស៊ីហ្វិក(ACL) លើកទី៣៤ សម្តែងដោយសិល្បៈករ សិល្បៈការិនី
វៀតណាមនិងអន្តរជាតិ។ ចូលរួមកម្មវិធីនេះមានសិល្បៈករ សិល្បៈការិនីមកពី កម្ពុជា
ឡាវ ជប៉ុន និងវៀតណាមជាដើម។ Festival តន្ត្រីនិងសន្និសីទ - Festival សម្ព័ន្ធសមា
គមន៍អ្នកនិពន្ធអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣៤នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ដល់
ថ្ងៃទី១៨តុលាឆ្នាំ២០១៦នៅទីក្រុងហាណូយនិងខេត្ត Vinh Phuc ភាគខាងជើង
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ