Festival សត្វសេះនៅខ្ពង់រាប Bac Ha - វប្បធម៌សម្បូរបែប និងសាមគ្គីភាពជាតិ

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃ Festival នឹងប្រព្រឹត្តិទៅសកម្មភាពវប្បធម៌ កីឡាដ៏វិសេសវិសាលជាច្រើនដូចជា៖ ពានរង្វាន់ប្រណាំងសេះប្រពៃណីបើកទូលាយ ដោយប្រធានបទ “សត្វសេះនៅខ្ពង់រាប”។

នាថ្ងៃទី ១៥ ខែឧសភា គណៈកម្មាធិការស្រុក Bac Ha ខេត្ត Lao Cai បាន រួមសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lao Cai ជូនដំណឹងដល់តំណាងបណ្ដាស្ថាប័នទីភ្នាក់ងារសាព័ត៌មាន អំពីការរៀបចំ Festival សត្វសេះនៅខ្ពង់រាប Bac Ha ឆ្នាំ២០១៩។

Festival សត្វសេះនៅខ្ពង់រាប Bac Ha - វប្បធម៌សម្បូរបែប និងសាមគ្គីភាពជាតិ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ laocai.gov.vn)

ដោយប្រធានបទ “Festival សត្វសេះនៅខ្ពង់រាប Bac Ha -និមិត្តរូប វប្បធម៌សម្បូរបែប និងសាមគ្គីភាពជាតិ” នោះ Festival សត្វសេះនៅខ្ពង់រាប Bac Ha ឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ដំណាច់ថ្ងៃទី ៩ ខែមិថុនាឆ្នាំ២០១៩ នៅទីរួមស្រុក Bac Ha និងបណ្ដាឃុំទេសចរណ៍របស់ស្រុកដូចជា៖ Thai Giang Pho   Ban Pho   Ta Chai  និង Bao Nhai។

ក្នុងក្របខ័ណ្ឌនៃ Festival នឹងប្រព្រឹត្តិទៅសកម្មភាពវប្បធម៌ កីឡាដ៏វិសេសវិសាលជាច្រើនដូចជា៖ ពានរង្វាន់ប្រណាំងសេះប្រពៃណីបើកទូលាយ ដោយប្រធានបទ “សត្វសេះនៅខ្ពង់រាប”; មហោស្រពផ្លែ man និង ទួរទេសចរណ៍ ធាក់កង់ទស្សនា បេះផ្លែ man ; មហោស្រពផ្កាកូឡាប និងស្រា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ