Festivalវប្បធម៍សូត្រវៀតណាម-អាស៊ីឆ្នាំ២០១៦បានបើកនៅខេត្ត Quang Nam-វៀតណាម

Festivalវប្បធម៍សូត្រវៀតណាម-អាស៊ីឆ្នាំ២០១៦បានបើកនៅខេត្ត Quang Nam-វៀតណាម - ảnh 1
ទិដ្ឋភាពនៅ Festival


(VOVworld)- Festival វប្បធម៍សូត្រវៀតណាម-អាស៊ីឆ្នាំ២០១៦ ប្រធានបទ “នាំសូត្រ ត្រឡប់មកជាមួយសម័យទំនើបវិញ” បានប្រារពនាព្រឹកថ្ងៃទី២៨មិនានៅទី ក្រុង Hoi
An ខេត្ត Quang Nam។ ចូលរួមក្នុង Festivalនេះ មានតំណាងជាង៧០ នាក់មកពីប្រ
ទេសចំនួន៩​ដែលផលិតសូត្រល្បីល្បាញបំផុតលើពិភពលោក ។ ក្នុងក្របខ័ណ្ឌនៃ
Festival វប្បធម៍សូត្រវៀតណាម-អាស៊ីឆ្នាំ២០១៦នេះ នឹងបង្ហាញពិធីបុណ្យប្រពៃណី
ថ្វាយព្រះនាង ដង្កូវនាង ឧទ្ទេសនាមនិង​សម្តែងបច្ចេកទេសតម្បាញប្រពៃណីរបស់
សិប្បករភូមិរបរ Tan Chau  និង ភូមិរបរល្បីមួយចំនួនទៀត។​លោក Dinh Hai នាយក
មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Quang Nam បានឲ្យដឹងថា៖

“នារយៈពេល១០ឆ្នាំមក ផ្នែកសូត្រត្រូវសាបសូន្យទៅជាបណ្តើរដោយសារទីផ្សារ
និងដោយ​ចំណងចំណូលចិត្ត។​នាបច្ចុប្បន្ន ខេត្ត Quang Nam ជាមួយនឹងកម្មវិធីស្តារ
ឡើង វិញភូមិរបរ ដូចជាភូមិត្បាញនៅទីរួមស្រុក Nam Phuoc ស្រុក Duy Xuyen និង
ភូមិរបរតម្បាញ Duy Trinh។​ទីកន្លែងទាំងអស់នេះ កំពុងអភិរក្សមុខរបរតម្បាញ និងកំពុងពង្រីកនូវតម្លៃរបរតម្បាញក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច”។

        Festival វប្បធម៍សូត្រវៀតណាម-អាស៊ីឆ្នាំ២០១៦ បានរួមចំណែកអនុវត្ត យុទ្ធសាស្ត្រអភិរក្សនិងអភិវឌ្ឍន៍មុខរបរនិងវប្បធម៌ប្រពៃណីវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ