Fitch Ratings មានសុទិដ្ឋិនិយមចំពោះយថាទស្សន៍កំណើននៃសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - ជាក់ស្តែង Fitch បានចាត់ទុកថា គោលនយោបាយហិរញ្ញវត្ថុ និង រូបិយវត្ថុក្នុងស្រុករបស់វៀតណាមបានជួយទ្រទ្រង់យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ច ហេតុ ដូច្នេះ Fitch បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងសម្រេចបាន ៦,៣% នៅឆ្នាំក្រោយ និង ៧% នៅឆ្នាំ ២០២៥។

Fitch Ratings មានសុទិដ្ឋិនិយមចំពោះយថាទស្សន៍កំណើននៃសេដ្ឋកិច្ចវៀតណាម - ảnh 1ការផ្ទុកនិងលើកកុងតឺន័រដឹកទំនិញនៅកំពង់ផែ Hai Phong។ (រូបថត៖ Tuan Anh/TTXVN)

ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings កាលពីថ្ងៃទី ៩ ខែវិច្ឆិកា បានធ្វើ ការព្យាករណ៍សុទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥។ ជាក់ស្តែង Fitch បានចាត់ទុកថា គោលនយោបាយហិរញ្ញវត្ថុ និង រូបិយវត្ថុក្នុងស្រុករបស់វៀតណាមបានជួយទ្រទ្រង់យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ច ហេតុ ដូច្នេះ Fitch បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងសម្រេចបាន ៦,៣% នៅឆ្នាំក្រោយ និង ៧% នៅឆ្នាំ ២០២៥។

យោងតាម Fitch កត្តាមូលដ្ឋាននៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលមធ្យមនៅតែ មានភាពវិជ្ជមាន ហើយសន្ទុះកំណើនស្ថិរភាពនឹងបើកឱកាសអាជីវកម្មជាវិជ្ជមាន សម្រាប់ធនាគារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ