G20 សន្យាជំរុញកំណើន

G20 សន្យាជំរុញកំណើន - ảnh 1
G20 សន្យាជំរុញកំណើន

          (VOV)_ក្រោយរយៈពេល២ថ្ងៃប្រជុំ នៅទីក្រុង Ankara ( ទួរគី) នាថ្ងៃទី៥​ កញ្ញា
បណ្ដារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារមជ្ឈឹម នៃ​បណ្ដាខឿនសេដ្ឋ
កិច្ចអភិវឌ្ឍន៦និងទើបលេចចេញជួរមុខលើពិភពលោក ​(ហៅកាត់ថា G20 ) បាន
ចេញសេចក្ដីថ្លែងការណ៍រួម ដែលក្នុងនោះសន្យា​ធ្វើ​សកម្មភាពជំរុញកំណើនសេដ្ឋ
កិច្ចសកលទាំងមូល និងខំប្រឹងប្រែងកាត់បន្ថយបំរ៉ែបំរួលនៃប្រាក់ ដែលជះឥទ្ធិពល
អសកម្ម បន្ទាប់ពីពេលចិនបញ្ចុះតំលៃប្រាក់យ័ន ខែមុនមក។ G20 បានសន្យាថាមិន
បញ្ចុះតំលៃប្រាក់ ហើយជំរុញសកម្មភាពនានា​ដើម្បីស្ដាខឿនសេដ្ឋកិច្ចឡើងវិញ។
 បណ្ដាខឿនសេដ្ឋកិច្ច G20 ក៏បានប្រកាសថា៖ នឹងកែប្រែយ៉ាងម៉ត់ចត់ និងធ្វើសកម្ម
ភាពដោយច្បាស់លាស់ សំដៅកាត់បន្ថយការជះឥទ្ធិពលអសកម្ម អស្ថិរភាព និងជំ
រុញតម្លាភាព ក្នុងសភាពការណ៍ដែល​ បណ្ដាខឿនសេដ្ឋកិច្ចសកល កំពុងស្វែងរកកំ
ណើនខ្លាំងក្លានិងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ