Gazpromផ្គត់ផ្គង់ឧស្ម័ន្ធដុតគីមីរាវឲ្យវៀតណាម

Gazpromផ្គត់ផ្គង់ឧស្ម័ន្ធដុតគីមីរាវឲ្យវៀតណាម - ảnh 1
Gazpromផ្គត់ផ្គង់ឧស្ម័ន្ធដុតគីមីរាវឲ្យវៀតណាម
(រូបថតៈ en.ria.ru)


(VOVworld)-តាមសេចក្តីជូនដំណឹងរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មឧស្ម័ន្ធ
ដុតរុស្ស៊ី Gazprom នាថ្ងៃទី៤វិច្ឆិកាឲ្យដឹងថា៖ ក្នុងជំនួបសន្ទនារវាងប្រធានក្រុម
​ប្រឹក្សារដ្ឋបាលកិច្ច Gazprom លោក Alexey Miller និងឯកអគ្គរដ្ឋទូតវៀត​ណាម
ប្រចំានៅរុស្ស៊ី លោក Pham Xuan Son នាពេលថ្មីៗនេះ ភាគីទាំងពីរបានពិភាក្សា
អំពីលទ្ធភាពដែល Gazprom នឹងផ្គត់ផ្គង់ឧស្ម័ន្ធដុតគីមីធម្មជាតិវាវ (LNG)ឲ្យវៀត
ណាមតាមរយៈគំរោងការណ៌ Vladivostok-LNG។ តាមសេចក្តី ជូនដំណឹងពោល
ខាងលើថា ភាគីទាំងពីរបានពិភាក្សាអំពីបែបបទសហប្រតិបត្តិការរវាងវៀត
ណាមជាមួយរុស្ស៊ីលើវិស័យប្រេងឧស្ម័ន្ធ។ ជាក់ស្តែងគឺភាគីទាំងពីរបានផ្តោត
សំខាន់ទៅលើរាល់បញ្ហាទាក់ទិនដល់កិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម
hydrocarbonនិងអភិវឌ្ឍន៌ទីផ្សារឥន្ធនៈឧស្ម័ន្ធដុតសម្រាប់រថយន្តនៅវៀតណាម។ បណ្តាឯកសារទាក់ទិនដល់បញ្ហាពោលខាងលើនឹងបាន ចុះហត្ថលេខាយ៉ាងឆាប៉
ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ