G២០ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សិទ្ធិស្ត្រី

(VOVWORLD) - នៅថ្ងៃទី ២៥ ខែសីហា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G២០) ស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (MCWE) បានប្រព្រឹត្តទៅនៅកោះបាលី (ឥណ្ឌូនេស៊ី)។
G២០ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សិទ្ធិស្ត្រី - ảnh 1រូបផាព៖ Getty

សន្និសីទបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ លោកស្រី Bintang Puspayoga រដ្ឋមន្ត្រីក្រសួងផ្តល់សិទ្ធិអំណាចស្ត្រី និងការពារកុមារឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅក្នុងសម័យពិភាក្សានានា និងតាមអនុសាសន៍នៅក្នុងសន្និសីទ គណៈប្រតិភូបានសម្តែងពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងការទទួលបានតំណែងជាអ្នកដឹកនាំ ជាពិសេសជាអ្នកធ្វើសេចក្តីសម្រេច។ សន្និសីទបានកំណត់វិស័យជាច្រើនដែលត្រូវការវិនិយោគ រួមទាំងការវិនិយោគលើមណ្ឌលបំប៉នសុខភាពដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសធុនតូច និងមធ្យម (MSMEs)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ