Hacker វាយប្រហារទៅលើគេហទំព័រចំនួន ១ ពាន់នៅបារាំង
|
Hacker វាយប្រហារទៅលើគេហទំព័រចំនួន ១ ពាន់នៅបារាំង (Image: VNA) |
(VOVworld) – បណ្ដាគេហទំព័រដែលត្រូវបានវាយប្រហារភាគច្រើនចំណុះរដ្ឋអំណាច
ក្នុងតំបន់បណ្ដាមហាវិទ្យាល័យវិហារកាតូលិកនិងសាលារៀន។ Hacker ក៏បានផ្ញើរសារ
លើកដម្កើងសាសនាឥស្លាមព្រមទាំងគំរាមកំហែងប្រទេសបារាំងផងដែរ។ បណ្ដាមុខ
សញ្ញា Hacker ដែលស្វ័យប្រកាស “ទាហានសង្គ្រាមសាសនាលើបណ្តាអ៊ីនធឺណែត” មកពីអាហ្វ្រិកខាងជើងនិង Mauritania បានទទួលខុសត្រូវក្នុងដំណើការបណ្ដាវាយ
ប្រហារនេះ។ ក្រៅពីនោះ ពួកគេបានគំរាមកំហែងនឹងដំណើការរលកវាយប្រហារ
ថ្មីមួយថ្ងៃទី១៥ មករា ទៀតផង។ ប៉ុន្តែ តាមមជ្ឈដ្ឋានអ្នកជំនាញការបានឲ្យដឹងថា៖ បណ្ដាការវាយប្រហារនេះនៅមានទ្រង់ទ្រាយបំភ្លិចបំផ្លាញតូចតិចមិនទាន់មានក្រុម
វាយប្រហារបច្ចេកវិទ្យាខ្ពស់នៅឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតហាង
សៀភៅមួយចំនួននៅទីក្រុង Brussels របស់បែលហ្ស៊ីកទទួលបានសំបុត្រគំរាមកំហែង
សងសឹកក្នុងករណីបណ្ដាហាងនេះលក់ទស្សនាវដ្តី Charlie Hebdo ច្បាប់ថ្ងៃទី ១៤
មករា។ ស្ថានប័នរដ្ឋអាជ្ញាបែលស្ស៊ីកបានវាយតំលៃថា៖ខ្លឹមសារក្នុងសំបុត្រមានចរិត
លក្ខណៈធ្ងន់ធ្ងរនិងកំពុងធ្វើការស៊ើបអង្គេត។
ក្នុងពេលនោះ សហគមន៍ជនឥស្លាមលើសកលលោកក៏មានប្រតិកម្មចំពោះការដែល
ទស្សនាវដ្តី Charlie Hebdo បន្តបោះផ្សាយគំនូរសំណើចស្តីអំពីអ្នកទស្សន៍ទាយ
Mohammed។ អង្គការឥស្លាមជាច្រើនបានរិះគន់យ៉ាងខ្លាំងក្លាសកម្មភាពពោលខាង
លើ ហើយចាត់ទុកថា៖ នេះគឺជាការបំពានសាសនាឥស្លាម។ ទួរគីនិង Senegal បានសម្រេចហាមឃាត់លក់ទស្សនាវដ្តីនិងគេហទំព័ររបស់ Charlie Hebdo ក៏ដូចជា
កាសែត Liberation របស់បារាំងនៅប្រទេសនេះ។ នៅអេស្ប៉ាញ ចលនាជ្រុលនិយម “ជនអឺរ៉ុបប្រឆាំងជំទាស់ឥស្លាមភាវូបនីយកម្មលោកខាងលិច” PEGIDA ដែលកំពុង ងើបឡើងនៅអាល្លឺម៉ង់ បានប្រកាសបើកសាខារបស់ខ្លួននៅអេស្ប៉ាញបន្ទាប់ពីបណ្ដា
ការបាញ់ប្រហារកើតមានឡើងនៅបារាំងនាសប្តាហ៍កន្លងទៅធ្វើឲ្យមនុស្សរាប់សិប
នាក់ត្រូវស្លាប់។ PEGIDA អេស្ប៉ាញបានប្រកាសនឹងរៀបចំការធ្វើបាតុកម្មប៉ុន្តែមិនទាន់ កំណត់ពេលវេលាលំអិតឡើយ៕