Heineken នឹងបន្តវិនិយោគលើទីផ្សារវៀតណាមនាពេលខាងមុខ

(VOVWORLD) - នាថ្ងៃទី ៣០ សីហា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានទទួលជួបលោក Wieste Mutters នាយកប្រតិបត្តិក្រុមហ៊ុន Heineken នៅវៀតណាម និងជាប្រធានសមាគមធុរកិច្ចហូឡង់នៅវៀតណាម។

Heineken នឹងបន្តវិនិយោគលើទីផ្សារវៀតណាមនាពេលខាងមុខ - ảnh 1អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai (រូបថត៖ Doan Tan/TTXVN)

ដោយកត់សម្គាល់សកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់ Heineken ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនៅវៀតណាម អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានឲ្យដឹងថា Heineken បានរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងហូឡង់ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀត ណាម - សហភាពអឺរ៉ុប។ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់អំណោយផលសម្រាប់សកម្មភាពវិនិយោគ ផលិតកម្ម និងអាជីវកម្មរបស់ប្រជាជន និងសហគមន៍ធុរកិច្ចក្នុងប្រទេសនិងក្រៅប្រទេស រួមទាំងធុរកិច្ចអឺរ៉ុបផងដែរ។ ទន្ទឹមនឹងនោះ បន្តកែលម្អប្រព័ន្ធច្បាប់ស្របតាមការអនុវត្ត និងការប្តេជ្ញាចិត្តអន្តរជាតិដែលវៀតណាមចូលរួម; ត្រៀមខ្លួនរួចជាស្រេច ដើម្បីស្តាប់មតិយោបល់ពីអាជីវកម្ម...។

រីឯខ្លួនវិញ លោក Wietse Mutters បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាមដែលបានរៀបចំនិងអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មអភិវឌ្ឍន៍ រួមទាំង Heineken វៀតណាមផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Heineken នៅប្រទេសវៀតណាមបាននិយាយថា អាជីវកម្មនេះនឹងបន្តវិនិយោគក្នុងទីផ្សារវៀតណាមឲ្យបានកាន់តែច្រើនថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ