HSBC បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឡើងដល់ ៧% សម្រាប់ ឆ្នាំ ២០២៤

(VOVWORLD) - យោងតាមរបាយការណ៍ "Vietnam at a glance" របស់ HSBC ចេញផ្សាយនៅថ្ងៃ ១១ ខែតុលា វៀតណាមបានវិលត្រឡប់ទៅជា “តារា”  កំណើនរបស់អាស៊ាន បន្ទាប់ពីឆ្លងកាត់ឆ្នាំ ២០២៣ និងត្រីការភាពលំបាក។ កំណើនក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ បានឈានដល់កម្រិត ៧,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការព្យាករណ៍របស់ HSBC ក៏ដូចជាអង្គការដទៃទៀត។

យោងតាម HSBC លទ្ធផលនេះនៅតែបន្តខ្លាំងដឹកនាំដោយផលិតកម្មជាមួយនឹងកំណើន ១១,៤% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; ទន្ទឹមនឹងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យវិជ្ជមានស្តីពីពាណិជ្ជកម្ម ដែលក្នុងនោះការនាំចេញក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤បានកើនឡើង ១៥,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។  អ្នកជំនាញ HSBC បានចាត់ទុកថា ទោះបីជាព្យុះទីហ្វុងធំ Yagi ទំនងជាកាត់បន្ថយកំណើនការនាំចេញនៅក្នុងខែកញ្ញាក៏ដោយ ប៉ុន្តែផលប៉ះពាល់ត្រូវបានព្យាករណ៍ថា នឹងមិនអូសបន្លាយរយៈពេលយូរនោះទេ។ យោងតាម HSBC អារម្មណ៍អាជីវកម្មផលិតកម្មត្រូវបានកត់សម្គាល់ឃើញថា មានភាពវិជ្ជមានទាក់ទងនឹងយថាទស្សន៍នាពេលអនាគត ជាមួយនឹងលក្ខខណ្ឌតម្រូវការមូលដ្ឋាននៅតែរឹងមាំ។

ជាមួយនឹងលទ្ធផលកំណើនល្អប្រសើរជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៤HSBC បានបង្កើនការព្យាករណ៍ផលិតផលក្នុងស្រុកសរុប សម្រាប់ឆ្នាំ ២០២៤ ដល់ ៧% ដោយរំពឹងថា ការងើបឡើងវិញនឹងមានភាពរឹងមាំ និងពង្រីកទៅកាន់ផ្នែកជាច្រើនទៀតនៅក្នុងត្រីមាសខាងមុខនេះ។ ការព្យាករណ៍កំណើន GDP របស់ HSBC សម្រាប់ឆ្នាំ ២០២៥ នៅតែរក្សាក្នុងកម្រិត ៦,៥% ដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ