(VOVWORLD) - នាថ្ងៃទី ២៩ ខែតុលា គណៈនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានជ្រើសតាំង លោក Rafeal Grossi ជនជាតិអាហ្សង់ទីន ធ្វើជាអគ្គនាយកនៃទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិជំនួសឲ្យលោក Yukiya Amano ដែលបានទទួលមរណភាពកាលពីខែកក្កដាកន្លងទៅ។
លោក Rafeal Grossi ធ្វើជាអគ្គនាយកនៃទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (AFP/TTXVN) |
នាបច្ចុប្បន្ន លោក Grossi មានអាយុ ៥៨ ឆ្នាំ ដែលជាឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅ IAEA និងជាមន្ត្រីការទូតជើងចាស់ទទួលបន្ទុកបញ្ហានុយក្លេអ៊ែរ។ ក្នុងសម័យបោះឆ្នោតជ្រើសតាំងដែលប្រព្រឹត្តទៅនាថ្ងៃដដែលនោះ លោក Grossi ទទួលបានសំឡេងគាំទ្រចំនួន ២៤ ពីសមាជិកសរុបចំនួន ៣៥ នៃគណៈនាយក IAEA ដោយយកឈ្នះលើគូប្រជែងរបស់លោកគឺលោក Cornel Ferruta ជនជាតិរ៉ូម៉ានីនិងជាអគ្គនាយកស្តីទី IAEA ផងដែរ៕