ICC សន្យាតាមដានយ៉ាងដិតដល់ស្ថានភាពអំពើហឹង្សានៅតំបន់ Gaza

(VOVWORLD) -មន្ត្រី ICC កំពុងតាមដាន់យ៉ាងប្រុងប្រយ័ត្ន អំពីបម្រែបម្រូលនៅដីជាក់ស្ដែង ហើយនឹងកត់សម្គាល់អំពើឧក្រិដ្ឋកម្មទាំងអស់ ដែលអាចជំនុំជំរះក្នុងដែនសមត្ថភាពរបស់តុលាការ។
ICC សន្យាតាមដានយ៉ាងដិតដល់ស្ថានភាពអំពើហឹង្សានៅតំបន់ Gaza - ảnh 1 ស្ថានភាពអំពើហឹង្សានៅតំបន់ Gaza

បន្ទាប់ពីមួយថ្ងៃ កើតឡើងការវាយប្រហារបង្ហូរឈាមនៅតំបន់ Gaza រវាងទាហានអ៊ីស្រាអែល និងបាតុករ ប៉ាឡេស្ទីន ដែលទាក់ទិននឹងការដែលអាមេរិកបើកសម្ពោធស្ថានទូតរបស់ខ្លួនប្រចាំនៅយេរូសាឡឹមនោះ នាថ្ងៃទី ១៥ ឧសភា ប្រធានព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី Fatou Bensouda បានសន្យាថា៖ នឹងតាមដានយ៉ាងដិតដល់ ស្ថានភាពអំពើហឹង្សានៅតំបន់ Gaza ហើយនឹងអនុវត្តន៍រាល់កាយវិការស្របច្បាប់ សំដៅ ចោទប្រកាន់ជនល្មើស។

ក្នុងសេចក្ដីប្រកាសមួយ ដែលផ្ញើទៅកាន់ទីភ្នាក់ងារសាព័ត៌មាន AFP លោកស្រី Fatou Bensouda បានឲ្យដឹងថា៖ មន្ត្រី ICC កំពុងតាមដាន់យ៉ាងប្រុងប្រយ័ត្ន អំពីបម្រែបម្រូលនៅដីជាក់ស្ដែង ហើយនឹងកត់សម្គាល់អំពើឧក្រិដ្ឋកម្មទាំងអស់ ដែលអាចជំនុំជំរះក្នុងដែនសមត្ថភាពរបស់តុលាការ។

ការដែលអាមេរិកប្ដូរទីតាំងស្ថានទូតរបស់ខ្លួនពី Te Aviv ទៅកាន់ យេរូសាឡឹម និងបើកសម្ពោធទីស្នាក់ការនេះនាថ្ងៃទី ១៤ ឧសភា បានបំផ្ទុះឡើងការធ្វើបាតុកម្មរបស់ជនប៉ាឡេស្ទីននៅតំបន់ខ្សែព្រំដែនរវាងអ៊ីស្រាអែល ជាមួយ Gaza ហើយបណ្ដាលឲ្យមានការប៉ះទង្គិចបង្ហូរឈាមរវាងជនប៉ាឡេស្ទីន និងកងទ័ពអ៊ីស្រាអែល បណ្ដាលឲ្យជនប៉ាឡេស្ទីនចំនួន ៦០ នាក់ស្លាប់ និង ២៧០០ នាក់ទៀតរងរបួស។

ចំពោះករណីពោលខាងលើ ប៉ាឡេស្ទីន និងប្រទេសជាច្រើនទៀតបានអំពាវនាវឲ្យស៊ើបអង្កេតដោយឯករាជ្យអំពីស្ថានភាពអំពើហឹង្សានៅតំបន់ Gaza ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ