IMF ត្រៀមខ្លួនជាស្រេចកៀគរប្រាក់ចំនួន ១០០០ ពាន់លានដុល្លាក្នុងប្រភពមូលនិធិដើម្បីជួយគាំទ្រដល់ប្រទេសជាសមាជិកចំនួន ១៨៦
(VOVWORLD) - អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់បណ្ដាប្រទេសនៅលើពិភពលោករួមគ្នានាំចេញដំណោះស្រាយជំរុញសេដ្ឋកិច្ចដើម្បីកាត់បន្ថយការខាតបង់ដែលបង្កឡើងដោយជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19។
អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva |
នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី ១៦ ខែមីនាលោកស្រី Georgieva បានឲ្យដឹងថា IMF បានទទួលសំណើបន្ថែមប្រទេសចំនួន ២០ អំពីប្រាក់កម្ចីដើម្បីគាំទ្រដល់ខឿនសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនេះក្នុងអំឡុងពេលមានជំងឺរាតត្បាត។ យោងតាមប្រមុខ IMF បានឲ្យដឹងថារបៀបរបបហិរញ្ញវត្ថុនេះបានត្រៀមខ្លួនជាស្រេចកៀគរប្រាក់ចំនួន ១០០០ ពាន់លានដុល្លាក្នុងប្រភពមូលនិធិដើម្បីជួយគាំទ្រប្រទេសជាសមាជិកចំនួន ១៨៦។ លោកស្រី Georgieva បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់បណ្ដាប្រទេសត្រូវរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ទល់ទប់ស្រដៀងគ្នាដូចនឹងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨-២០០៩ដែរ៕