IMF ៖ ទេសចរណ៍អេហ្ស៊ីបនឹងរីកដុះដាលក្នុងរយៈពេល ៥ឆ្នាំខាងមុខ

(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ២០ ខែមករា បានព្យាករណ៍ថា ប្រាក់ចំណូលពីទេសចរណ៍របស់អេហ្ស៊ីបនឹងកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំសារពើពន្ធខាងមុខ ហើយនឹងសម្រេចបានប្រហែល ២៨,៨ ពាន់លានដុល្លារនៅពាក់កណ្តាលឆ្នាំ ២០២៨ កើនឡើងជិត ១៥៥% បើប្រៀបធៀបនឹងឆ្នាំសារពើពន្ធនាបច្ចុប្បន្ន។
IMF ៖ ទេសចរណ៍អេហ្ស៊ីបនឹងរីកដុះដាលក្នុងរយៈពេល ៥ឆ្នាំខាងមុខ - ảnh 1ភ្ញៀវទេសចរ ទស្សនារូបចម្លាក់ថ្មយក្សពីរគូ នៅ Memnon ក្នុងទីក្រុង Luxor ប្រទេសអេហ្ស៊ីប។ រូបថត៖ AFP/TTXVN

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Moustafa Madbouli បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេស "ពីរ៉ាមីត"នេះ មានបំណងចង់បង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ទ្វេដង រហូតដល់ ៣០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយមានការគាំទ្រពីវិស័យឯកជន និងវិនិយោគិនអភិវឌ្ឍន៍នានា។

យោងតាមស្ថិតិរបស់ធនាគារកណ្តាលនៃប្រទេសអេហ្ស៊ីប ប្រទេសអាហ្រ្វិកខាងជើងនេះសម្រេចបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ១០,៧ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២១-២០២២ ច្រើនជាងទ្វេដងពីកម្រិត ៤,៩ ពាន់លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធមុន។ មុននោះ វិស័យទេសចរណ៍របស់អេហ្ស៊ីបទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត COVID-19 បណ្តាលឱ្យប្រាក់ចំណូល និងចំនួនភ្ញៀវទេសចរធ្លាក់ចុះយ៉ាងខ្លាំង។ ជាក់ស្តែង ប្រាក់ចំណូលពីវិស័យទេសចរណ៍បានថយចុះពី ១៣,០៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ មកត្រឹម ៤,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ