IMF បន្តបន្ទាបការព្យាករណ៍អំពីយថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោក

IMF បន្តបន្ទាបការព្យាករណ៍អំពីយថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោក  - ảnh 1
កំណើនសេដ្ឋកិច្ចរបស់អាមេរិកមានការកើនឡើង
គួឲ្យគត់សម្គាល់ (រូបថត ៖ Bloomberg)

(VOVworld)-មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បាន​​បន្ទាបកម្រិតព្យាករណ៍ជាថ្មីម្តង
ទៀតអំពី កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥ ព្រមទាំងព្រមាន អំពីល្បឿនងើបឡើងវិញនៃខឿនសេដ្ឋកិច្ចពិភពលោកនិងអនខ្សោយជាង។ នេះ
ជាលើកទី៣ ដែល IMF បន្ទាបការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកល ដោយ សារយថាទស្សន៍មិនសូវភ្លឺស្វាងរបស់តំបន់ចាយប្រាក់អឺរ៉ូរួម (Eurozone) មជ្ឈឹម
 បូព៌ា និងជប៉ុន​ ក៏ដូចជា ការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ចរបស់បណ្តាប្រទេសទើប
នឹងលេចចេញ។ ក្នុងរបាយការណ៍ “យថាទស្សន៍សេដ្ឋកិច្ចពិភពលោក” ដែលបាន ប្រកាសនាថ្ងៃទី៧តុលា  IMF ព្យាករណ៍ថា GDP សកលក្នុងឆ្នាំ២០១៤ទទួលបាន
៣,៣% ពោលគឺថយចុះ០,១%បើប្រៀបនឹងការពន្យករណ៍ដែលនាំចេញនាខែ
កក្កដា។ របាយការណ័នេះ ក៏បានអំពាវនាវឲ្យបណ្តាប្រទេសដូចជាអាមេរិក អឺរ៉ូប
 និង ជប៉ុនគប្បីរក្សាអាត្រាការប្រាក់ទាប ដើម្បីជមុ្រញកម្ចីប្រាក់ ការចាយវាយ និង
កំណើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ