IMF បានបង្កើនការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចសកលលោកឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៧៦

(VOVWORLD) - នាថ្ងៃទី ៦ ខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលលោកជាថ្មីម្តងទៀត ឡើងដល់កំរិត ៦ % នៅឆ្នាំ ២០២១។
IMF បានបង្កើនការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចសកលលោកឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៧៦ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ VNA)

នេះជាល្បឿនកំណើនខ្ពស់បំផុតចាប់តាំងពីទសវត្សឆ្នាំ ១៩៧០ មក ដែលភាគច្រើនដោយអាស្រ័យទៅលើការអនុវត្តគោលនយោបាយដែលមិនធ្លាប់មានតាំងពីមុនមករបស់ប្រទេសនានា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ -១៩។   

អត្រាកំណើនសេដ្ឋកិច្ចដែលបានពោលដូចខាងលើនេះ គឺខ្ពស់ជាង អត្រា ៥,៥% បើប្រៀបធៀបនឹងការព្យាករណ៍កាលពីជិត ៣ ខែមុន ពោលគឺខ្ពស់ជាងការព្យាករណ៍នៅចុងខែមករា និងខ្ពស់ជាងអត្រា ៥,១ % ដែលបានព្យាករណ៍កាលពីខែតុលាឆ្នាំ ២០២០ ។

ការដែល IMF បង្កើនការព្យាករណ៍កំណើននេះបានឆ្លុះបញ្ចាំងពីយថាទស្សន៍ដ៏ល្អប្រសើរថែមទៀតនៃវិស័យសេដ្ឋកិច្ចសកលលោក។ ប្រសិនបើការព្យាករណ៍របស់ IMF ក្លាយជាការពិត នោះតួលេខនេះនឹងគូសញ្ញាអំពីកំណើនលឿនបំផុតនៃវិស័យសេដ្ឋកិច្ចសកលលោក ចាប់តាំងពីឆ្នាំ ១៩៧៦ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ