IMF ផ្តល់ថវិកាចំនួន ៦៣៨ លានដុល្លារ ដើម្បីជួយឧបត្ថ​ម្ភ​ការអភិវឌ្ឍនៃ​ប្រទេស​ Benin

(VOVWORLD) - នាថ្ងៃទី ៩ ខែកក្កដា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសម្រេចផ្តល់ថវិកាចំនួន ៦៣៨ លានដុល្លារដល់រដ្ឋាភិបាលបេនីន(Benin) ដើម្បីជួយឧបត្ថម្ភដល់ប្រទេសនេះ ក្នុងការអនុវត្តផែនការអភិវឌ្ឍជាតិ (២០១៨-២០២៥) ដោយផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
IMF ផ្តល់ថវិកាចំនួន ៦៣៨ លានដុល្លារ ដើម្បីជួយឧបត្ថ​ម្ភ​ការអភិវឌ្ឍនៃ​ប្រទេស​ Benin - ảnh 1ទីស្នាក់ការកណ្តាលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ (រូបថត៖ IMF)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF កញ្ចប់ហិរញ្ញប្បទាននេះក៏នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលបេនីន អាចបំពេញតម្រូវការហិរញ្ញវត្ថុជាបន្ទាន់ ជាពិសេសទាក់ទងនឹងហានិភ័យសន្តិសុខ ផលវិបាកនៃជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះនៅអ៊ុយក្រែន។ កញ្ចប់ហិរញ្ញប្បទានថ្មីនេះ គឺជាកម្មវិធីដំបូងដែលត្រូវបានអនុវត្តន៍ក្រោមគោលនយោបាយ អភិក្រមប្រើប្រាស់ឥណទានរួមបញ្ចូលគ្នា ដែលត្រូវបានIMF អនុម័តកាលពីឆ្នាំ ២០២០។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល IMF អនុញ្ញាតឱ្យបើកចំណាយជាបន្ទាន់នូវទឹកប្រាក់ប្រមាណ ១៤៣ លានដុល្លារ ដែលរដ្ឋាភិបាលបេនីន មានបំណងប្រើប្រាស់សម្រាប់គោលបំណងជំនួយឧបត្ថម្ភថវិកា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ