IPU – 132 ពិភាក្សាអំពីសន្តិសុខលើបណ្ដាញអីណធឺណែតនិងការគ្រប់គ្រងប្រភពទឹក


IPU – 132 ពិភាក្សាអំពីសន្តិសុខលើបណ្ដាញអីណធឺណែតនិងការគ្រប់គ្រងប្រភពទឹក - ảnh 1
IPU – 132 ពិភាក្សាអំពីសន្តិសុខលើបណ្ដាញអីណធឺណែតនិងការគ្រប់គ្រងប្រភពទឹក (Image: VNA)


(VOVworld) –  បន្តរបៀបវារៈក្នុងក្របខ័ណ្ឌមហាសន្និបាតសហភាពអន្តរសភា
ពិភពលោកលើកទី ១៣២ (IPU – 132) នាថ្ងៃទី ២៩ មិនា សមាជិកសមាជិការសភា
ចំនួន ២ រយនាក់បានចូលរួមសម័យប្រជុំនៃក្រុមប្រឹក្សារគ្រប់គ្រងសំដៅពិភាក្សាអំពី ពង្រាងសេចក្តីសម្រេចចិត្តចំនួន ២ ស្តីអំពីសន្តិសុខលើបណ្ដាញអីណធឺណែតនិងការ គ្រប់គ្រងប្រភពទឹក។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ត្រូវបាន ជ្រើសតាំងធ្វើជាប្រធានក្រុមប្រឹក្សាគ្រប់គ្រង IPU – 132។ នៅសម័យប្រជុំលើកនេះ បណ្ដាសមាជិកសមាជិការសភា IPU បានឯកភាពថា៖ សង្គ្រាមលើបណ្តាញអឺណធឺ ណែតកំពុងក្លាយទៅជាការកំរាមគំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខពិភពលោក។ ដោយ
ហេតុនេះ ការដែល សភានៃប្រទេសនានាពិភាក្សាអំពីបញ្ហានេះមានអត្ថន័យដ៏សែន
សំខាន់។ ស្តីអំពីការគ្រប់គ្រងប្រភពទឹក សមាជិកសមាជិការសភានៃប្រទេសនានាបាន អនុម័តលើសេចក្តីសម្រេចចិត្តមួយសំដៅបង្កើតមូលដ្ឋានគត្តិយុត្តិអន្តរជាតិសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការធ្វើសកម្មភាពរវាងសភានៃប្រទេសនានា ក្នុងនោះ រួមជាមួយគ្នាធានាអនុវត្តសិទ្ធិមនុស្សអំពីទឹកនិងអនាម័យដែលមហាសន្និបាតនៃ អ.ស.ប. បានអនុម័តនាឆ្នាំ ២០១០។

បញ្ហាសំខាន់ទាំង ២ ពោលខាងលើក៏ជាប្រធានបទស្នូលក្នុងសម័យពិភាក្សារបស់ វេទិការសមាជិកសមាជិការសភាវ័យក្មេង IPU ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៩ មិនា។
ចូលរួមវេទិកានេះ បណ្ដាសមាជិកសមាជិការសភាវ័យក្មេងរបស់វៀតណាមបានផ្តល់ មតិនិងនាំចេញវិធានការណ៍នានាអំពីការគ្រប់គ្រងប្រភពធនធានទឹកប្រកបដោយ
ប្រសិទ្ធភាព ក្នុងនោះ​ សង្កត់ធ្ងន់ថា៖ សភានៃប្រទេសនានាត្រូវកែទម្រង់ច្បាប់ គោល នយោបាយស្តីពីការគ្រប់គ្រងប្រភពទឹក។ លោក Nguyen Dac Vinh លេខាធិការ សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញរបស់វៀតណាម បានឲ្យដឹងថា៖

“ទឹកមានឥទ្ធិពលដ៏ធំធេងនិងជ្រាលជ្រៅដល់ជីវភាពរស់នៅរបស់យើង។ នាបច្ចុប្បន្ន ក្រៅពីការគ្រប់គ្រងប្រភពទឹកនៃប្រទេសនិមួយៗ យើងឃើញថា៖ នៅមាន ទន្លេជា
ច្រើនឆ្លងកាត់ប្រទេសផ្សេងៗទៀត។ ដោហេតុនេះ ប្រសិនបើ យើងមិនសហការ
ជាមួយគ្នា នោះគឺ ប្រទេសជាច្រើនស្ថិតតាមបណ្តោយទន្លេមួយនឹងទទួលបានឥទ្ធិពល
អសកម្ម។ បញ្ហានេះនឹងត្រូវបានដោះស្រាយដោយឈរលើមូលដ្ឋានសម្របសម្រួល ផលប្រយោជន៍រវាងប្រទេសនានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ