IS ទទួលស្គាល់ដំណើរការវាយប្រហារទៅលើទីស្នាក់ការ FSB របស់រុស្ស៊ី នៅទីក្រុង Khabarovsk
|
IS ទទួលស្គាល់ដំណើរការវាយប្រហារទៅលើទីស្នាក់ការ FSB របស់រុស្ស៊ី នៅទីក្រុង Khabarovsk (VNA) |
(VOVworld) – នាថ្ងៃទី ២១ មេសា បណ្តាញតាមដានបណ្ដាគេហទំព័រ ឥស្លាម (SITE) បានឲ្យដឹងថា៖ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួល ស្គាល់ដំណើរការវាយប្រហារដ៏បង្ហូរឈាមនាថ្ងៃដដែលទៅលើទីស្នាក់ការនៃ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នៅទីក្រុង Khabarovsk។ មុននេះ នាម៉ោង ១៧ ថ្ងៃទី ២១ មេសា បានកើតមានឡើងការបាញ់រះនៅទីស្នាក់ការរបស់ FSB នៅទីក្រុងពោលខាងលើដែលបានធ្វើឲ្យបុគ្គលិកមួយនាក់រួមជាមួយភ្ញៀវទេសចរ ចំនួន ២ នាក់ទៀតត្រូវស្លាប់។ មេគំនិតមានឈ្មោះ A.V.Konev កើតនាឆ្នាំ ១៩៩៩ ប្រជាពលរដ្ឋទីក្រុង Khabarovsk ត្រូវបានកំទិចនៅទីកន្លែងកើតហេតុ។ អង្គការភេរវកម្មនេះក៏បានចេញសេចក្តីប្រកាសបន្ទាប់ពីដំណើរការវាយប្រហារនៅមហាវិថី Champs-Elysees ទីក្រុងប៉ារីស បារាំង នាយប់ថ្ងៃទី ២០ មេសា កន្លងទៅ ដែលធ្វើឲ្យប៉ូលីសចំនួន ១ នាក់ត្រូវស្លាប់និងមនុស្ស ២ នាក់ទៀតរង របួសធ្ងន់៕