IS នៅជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ

(VOVWORLD) - បើទោះបីជាបានបាត់បង់ការកាន់កាប់ចំពោះមជ្ឈមណ្ឌលទីប្រជុំជន និងកម្លាំងហិរញ្ញវត្ថុត្រូវធ្លាក់ចុះក្ដី ប៉ុន្តែអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) កំពុងផ្ដោត សំខាន់ជាងពេលណាៗទាំងអស់ទៅលើការបង្កលក្ខណៈនិងការបំផុសគំនិត សំរាប់ករណីវាយប្រហារនៅខាងក្រៅតំបន់ជំលោះ។

(VOVworld) - បើទោះបីជាបានបាត់បង់ការកាន់កាប់ចំពោះមជ្ឈមណ្ឌលទីប្រជុំជន និងកម្លាំងហិរញ្ញវត្ថុត្រូវធ្លាក់ចុះក្ដី ប៉ុន្តែអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) កំពុងផ្ដោត សំខាន់ជាងពេលណាៗទាំងអស់ទៅលើការបង្កលក្ខណៈនិងការបំផុសគំនិត សំរាប់ករណីវាយប្រហារនៅខាងក្រៅតំបន់ជំលោះ។នេះជាយោបល់របស់អគ្គ លេខាធិការរងអ.ស.បទទួលបន្ទុកបញ្ហានយោបាយលោក Jeffrey Feltman នៅ សម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្ដីពីការគំរាមកំហែងដោយ អំពើភេរវកម្មបង្កឡើង។លោក Feltman បានលើកច្បាស់ថា IS កាន់តែគួរឲ្យភ័យ ខ្លាចដោយសារគេប្រើប្រាស់អ៊ីនធឺណែតនិងបណ្ដាញសង្គមដើម្បីអនុវត្តយុទ្ធ នាការឃោសនាផ្ទាល់លើទូទាំងពិភពលោក។លោក Feltman ស្វាគមន៍ការផ្ដើម គំនិតនាពេលថ្មីៗនេះរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការខំប្រឹងប្រែងទប់ទល់នឹង យុទ្ធនាការឃោសនារបស់អង្គការភេរវកម្មនេះ ព្រមទាំងអំពាវនាវឲ្យអនុវត្តការ កំណត់និងយន្តការសំដៅរាំងស្កាត់ប្រភពហិរញ្ញវត្ថុសំរាប់ភេរវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ