IS បង្កើនសកម្មភាពភេរវកម្មនៅអ៊ីរ៉ាក់ និងស៊ីរី

(VOVWORLD) - IS កំពុងខិតខំប្រឹងប្រែងប្រមូលផ្តុំកងកម្លាំងឡើងវិញ ព្រមទាំងជំរុញខ្លាំងការវាយប្រហារភេរវកម្មនៅតាមប្រទេសទាំងពីរនេះផងដែរ។

ទីបញ្ជាការកណ្តាលរបស់អាមេរិកនៅមជ្ឈិមបូព៌ា (CENTCOM) បានឲ្យដឹងថា អង្គការភេរវកររដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងប្រមូលផ្តុំកងកម្លាំងឡើងវិញ ហើយបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លានៅមជ្ឈិមបូព៌ា ជាពិសេសគឺតាមប្រទេសអារ៉ាប់ចំនួន ២ ដែលពោរពេញទៅដោយអស្ថិរភាពគឺស៊ីរី និងអ៊ីរ៉ាក់។ IS កំពុងខិតខំប្រឹងប្រែងប្រមូលផ្តុំកងកម្លាំងឡើងវិញ ព្រមទាំងជំរុញខ្លាំងការវាយប្រហារភេរវកម្មនៅតាមប្រទេសទាំងពីរនេះផងដែរ។

CENTCOM បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ៦ ខែដើមឆ្នាំ IS បានទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មចំនួន ១៥៣ លើក នៅតាម ប្រទេសអារ៉ាប់ចំនួន ២ ដែលច្រើនជាងតូរលេខ ១២១ ករណីវាយប្រហារក្នុងឆ្នាំ ២០២៣ ទាំងមូល។ ប្រការនេះបានសរឲ្យឃើញថា IS កំពុងស្តារកម្លាំង និងសមត្ថភាពវាយប្រហារឡើងវិញជាជំហានៗ ក្រោយពីការធ្លាក់ចុះជាច្រើនឆ្នាំ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ