IS មានឧបាយកលវាយប្រហារបណ្ដាគោលដៅរបស់អាមេរិកប្រចាំនៅឈូងសមុទ្រពែក


IS មានឧបាយកលវាយប្រហារបណ្ដាគោលដៅរបស់អាមេរិកប្រចាំនៅឈូងសមុទ្រពែក - ảnh 1
IS មានឧបាយកលវាយប្រហារបណ្ដាគោលដៅរបស់អាមេរិកប្រចាំនៅឈូងសមុទ្រពែក (VNA)

(VOVworld) – នាថ្ងៃទី ១០ មេសា កាសែតរបស់កូវែត Al Rai​ បានជូនដំណឹងថា៖
បណ្ដាជនប្រដាប់អាវុធដែលសង្ស័យចំណុះអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ត្រូវ
បានចាប់ខ្លួននៅកូវែតនិងហ្វីលីពីនកំពុងរៀបចំឧបាយកលដំណើរការវាយ
ប្រហារដោយគ្រាប់បែកតម្រង់ទៅលើកងកំលាំងអាមេរិកប្រចាំនៅប្រទេសឈូង
សមុទ្រពែកនេះ។ តាមកាសែតពោលខាងលើ មុខសញ្ញាទាំងនេះកំពុងមាន
ឧបាយកលវាយប្រហារអត្តឃាតតម្រង់ទៅលើអាគារសហគមន៍មួយរបស់ ជន
ឥស្លាម Shiite ។ ក្រៅពីនោះ កំលាំងសន្តិសុខកូវែតក៏បានចាប់ខ្លួន គ្រូបង្រៀន
មួយរូបដែលជាប់សង្ស័យទាក់ទិនដល់ផែនការវាយប្រហារភេរវកម្ម ពោលខាង
លើ​ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ