IS សម្លាប់ចំណាប់ខ្មាំងជាជនអង់គ្លេសមួយនាក់


IS សម្លាប់ចំណាប់ខ្មាំងជាជនអង់គ្លេសមួយនាក់ - ảnh 1
IS សម្លាប់ចំណាប់ខ្មាំងជាជនអង់គ្លេសមួយនាក់ Davis Haines (Image: VNA)

(VOVworld) – នាថ្ងៃទី ១៣ កញ្ញា ក្រុមពួកឧទ្ទាម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) ប្រចាំនៅអ៊ីរ៉ាក់និងស៊ីរីបានប្រកាសវីដេអ៊ូមួយ ក្នុងនោះ ថត់ការសម្លាប់បុគ្គលិកជួយ សង្គ្រោះជាជនអង់គ្លេសមួយនាក់ លោក David Haines។ នេះគឺជាការសម្លាប់មនុស្ស
ទី ៣ ដែល IS បានដំណើរការក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ។ ការសម្លាប់
ពោលខាងលើគឺសំដៅឆ្លើយតបតវិញការដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក
David Cameroon សហការជាមូយរដ្ឋាភិបាលអ៊ីរ៉ាក់និងកំលាំងជន Kurd នៅភាគ
ខាងជើងក្នុងការប្រយុទ្ធប្រឆាំងនឹង IS។ ក្រៅពីនោះ IS បានព្រមាននឹងសម្លាប់
ចំណាប់ខ្មាំងជាជនអង់គ្លេសមួយនាក់ទៀត​ក្នុងករណីរដ្ឋាភិបាលអង់គ្លេសបន្ត
ជួយឧបត្ថម្ភនិងគាំទ្រការប្រយុទប្រឆាំងនឹងកំលាំងនេះ។ នាយករដ្ឋមន្ត្រីអង់គ្លេស
លោក David Cameroon បានរិះគន់យ៉ាងខ្លាំងក្លាការកាប់ក្បាលនៃប្រជាពលរដ្ឋ
អង់គ្លេសពោលខាងលើ ហើយសន្យាថា៖ ទីក្រុងឡុងនឹងខំប្រឹងប្រែងអស់
ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីនាំជនល្មើសជំនុះជំរះចំពោះមុខយត្តិធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ