ISទទួលស្គាល់ថាបានអនុវត្តការវាយប្រហារបង្ហូឈាមនៅរដ្ឋធានីទុយនេស៊ី

ISទទួលស្គាល់ថាបានអនុវត្តការវាយប្រហារបង្ហូឈាមនៅរដ្ឋធានីទុយនេស៊ី  - ảnh 1
កម្លាំងសន្តិសុខទុយនេស៊ីកំពុងដាក់ពង្រាយនៅកន្លែងកើតហេតុ
គឺសារមន្ទូី Bardo (រូបថតៈAFP/TTXVN )


(VOVworld)-ក្នុងសារ១ដែលបានថតសម្លេងនិងផ្សាយលើអ៊ីនធើណែត IS បាន
ប្រកាសថា ជនសកម្មប្រយុទ្ធពីរនាក់នៃក្រុមនេះ បានវាយប្រហារសារៈមន្ទីរ Bardo ដោយអាវុធស្វ័យប្រវត្តិនិងគ្រាប់បែក ព្រមទាំងគំរាមកំហេងថា នឹងដំណើរ ការ រាល់ការវាយប្រហារផ្សេងៗទៀត។ សារនេះត្រូវបាននាំចេញ ក្នុងកាលៈ ទេសៈ
ដែលលេចឡើងការព្រួយបារម្ភថា ជនប្រដាប់អាវុធទុយនេស៊ីនៅឯបរទេស នឹង
ត្រឡប់មកវាយប្រហារទីក្រុងទុយនេស៊ីវិញ។ តាមសមត្ថកិច្ចថា​ មានពលរដ្ឋ ទុយនេស៊ីចំនួនជាង៣ពាន់នាក់ បានចូលរួមក្នុងក្រុមជនសម្មប្រយុទ្ធនៅអ៊ីរ៉ាក់
ស៊ីរី និងលីបី ក្នុងនោះមានក្រុម IS ផងដែរ។

        ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីទុយនេស៊ី លោក Habib Essid បានជូនដំណឹង
ថា ជនប្រដាប់អាវុធពីរនាក់ត្រូវបានបាញ់សម្លាប់ក្នុងបទវាយប្រហរភេរវកម្មនាថ្ងៃទី ១៨មិនាអាចជាជនទុយនេស៊ី។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទុយនេស៊ីក៏ដូច ជាសហគមន៍អន្តរជាតិ  បន្តថ្កោលទោសការវាយប្រហារដ៏បង្ហូឈាមពោលខាងលើ ។ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១៩មិនាជាមួយប្រធានាធិបតីទុយនេស៊ី សម
ភាគីអាមេរិកលោក Obama បានអះអាងថា អាមេរិកនឹងសហប្រតិបត្តិការ​ជាមួយ
ទុយនេស៊ីក្នុងការប្រឆំាងភេរវកម្មនិងទប់ទល់ជាមួយបណ្តាបញ្ហាសន្តិសុខ ផ្សេងៗ
ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ