KCNA ស្ញើចសរសារចំពោះ«ជំនួបជាប្រវត្តិសាស្ត្រ» រវាងអាមេរិកនិងស.ប.ប កូរ៉េ នៅតំបន់គ្មានយោធា DMZ
(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានចេញផ្សាយថាថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un និងប្រធានាធិបតីអាមេរិកលោក Donald Trump បានមានជំនួបជាប្រវត្តិសាស្ត្រនៅតំបន់គ្មានយោធា (DMZ) រវាងប្រទេសកូរ៉េទាំងពីរ ព្រទាំងឯកភាពគ្នាបន្តតភ្ជាប់កិច្ចសន្ទនាឡើងវិញស្តីពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរ។
KCNA ស្ញើចសរសារចំពោះ«ជំនួបជាប្រវត្តិសាស្ត្រ» រវាងអាមេរិក និងស.ប.ប កូរ៉េ នៅតំបន់គ្មានយោធា DMZ |
យោងតាម KCNA បានឲ្យដឹងថា ក្នុងជំនួបនាថ្ងៃទី ៣០ខែមិថុនា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សាទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធនាពេលអនាគត» និង«តភ្ជាប់ឡើងវិញកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតឡើងជំហានលោតផ្លោះថ្មីក្នុងបញ្ហារំសាយអាវុធនុយក្លែអ៊ែរនៅឧបទ្វីបកូរ៉េ ក៏ដូចជាក្នុងទំនាក់ទំនងទ្វេភាគីផងដែរ»។ KCNA ក៏បន្តទៀតថា អស់រយៈពេល ៦៦ ឆ្នាំកន្លងមកហើយ ចាប់តាំងពីរកិច្ចប្រជុំផ្អាកសង្គ្រាមនាឆ្នាំ១៩៥៣ ទើបមានព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើរនេះត្រូវបានប្រព្រឹត្តទៅយ៉ាងដូច្នេះ ពោលគឺថ្នាក់ដឹកនាំរបស់ ស.ប.ប កូរ៉េ និងអាមេរិក ចាប់ដៃគ្នានៅឯភូមិផ្អាកសង្គ្រាម Panmunjom ផងដែរ។គួរបញ្ជាក់ថា នាថ្ងៃទី ៣០ ខែមិថុនា ស្តេចចប៉ាប ហ្វ្រង់ស៊ីស បានស្ញើចសរសើរចំពោះជំនួបរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong- Un នៅតំបន់ DMZ ដោយសំដែងនូវក្តីសង្ឃឹមថាជំនួបនេះនឹងនាំមកនូវសុខសន្តិភាពសំរាប់ពិភពលោកទាំងមូលផងដែរ៕