Khanh Hoa៖បង្កើតស្ពានទូរទស្សន៍បន្តផ្ទាល់ជូនពរបុណ្យតេតកងទ័ពនិងប្រជាជនស្រុកកោះ Truong Sa

Khanh Hoa៖បង្កើតស្ពានទូរទស្សន៍បន្តផ្ទាល់ជូនពរបុណ្យតេតកងទ័ពនិងប្រជាជនស្រុកកោះ Truong Sa - ảnh 1
យុទ្ធជនកោះ Truong Sa Lon បានតុបតែងត្រៀមអំណរបុណ្យតេតប្រពៃណី (vietnamplus)

        Vovworld-នាយប់ថ្ងៃទី២៧មករា ខេត្ត Khanh Hoa បានរៀបចំជូនពរបុណ្យ​តេតប្រពៃណីកម្មាភិបាលយុទ្ធជននិងប្រជាជនស្រុកកោះ Truong Sa តាមរយៈ​ស្ពានទូរទស្សន៍បន្តផ្ទាល់។ លោក Pham Van Hoa ប្រធានគណៈកម្មាធិការ​ប្រជាជន​​
ទីរួមខេត្ត Truong Sa និងលោក Trinh Cong Ly ប្រធានគណៈកម្មាធិការ​ប្រជាជនឃុំ
Sinh Ton បានឲ្យដឹងថា ដោយការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់​ទូទាំងប្រទេស
និងកងទ័ពជើងទឹកវៀតណាម Truong Sa បន្តត្រូវបានវិនិយោគ​ហេដ្ឋានរចនាសម្ព័ន្ធ
ឆ្លើយតបនឹងតម្រូវការការងារអនុវត្តភារកិច្ចរបស់កម្មាភិបាលយុទ្ធជន លើកកំពស់
ជីវភាពរស់នៅខាងសម្ភារនិងស្មារតីរបស់ប្រជាជន។ លេខា​គណៈកម្មាធិការបក្ស
ខេត្ត Khanh Hoa លោក Le Thanh Quang បានជូនពរ​កម្មាភិបាល​យុទ្ធជននិងប្រជាជន
ស្រុកកោះ Truong Sa ទទួលបុណ្យតេតប្រពៃណី​ឆ្នាំមមីឆស័ក២០១៤សប្បាយរីករាយ
សុភមង្គលនិងដណ្ដើមបានជ័យជំនះថ្មីក្នុងឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ