Kiev មិនទាន់ដកកងទ័ពចេញពីតំបន់ភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន

Kiev មិនទាន់ដកកងទ័ពចេញពីតំបន់ភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន - ảnh 1
Kiev មិនទាន់មានគោលដៅដកកងទ័ពចេញពីតំបន់ភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន
(Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១៧ មេសា ក្នុងសន្និសីទកាសែតបន្ទាប់ពីសន្និសីទចតុ ភាគីរវាងរុស្ស៊ីអាមេរិកសហភាពអឺរ៉ុប (EU) និងអ៊ុយក្រែន នៅទីក្រុង Geneva ស្វីស រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ុយក្រែន លោក Andriy Deshchytsya បានឲ្យដឹងថា៖
Kiev មិនទាន់មានគោលដៅដកកងទ័ពចេញពីតំបន់ភាគខាងកើត និងខាងត្បូងនៃ
ប្រទេសនេះ ដោយមិនអើពើដល់កិច្ចព្រមព្រៀងអំពីការបន្ធូស្រាលភាពតានតឹង
វិបត្តិនៅប្រទេសនេះដែលទើបនឹងទទួលបាន។ ក្នុងពេលនោះ នៅសម័យប្រជុំ
គណៈរដ្ឋមន្ត្រីវិសាមញ្ញ នារសៀលថ្ងៃទី ១៧ មេសា នាយករដ្ឋមន្ត្រី បណ្តោះ
អាសន្នអ៊ុយក្រែន លោក​ Arseniy Yatsenyuk បានអំពាវនាវឲ្យជន​ប្រដាប់អាវុធ
ដែលកំពុងទន្ទានកាន់កាប់នៅតំបន់ភាគខាងកើតនៃប្រទេសនេះ ទំលាក់
អាវុធនិងរំដោះបណ្ដាទីស្នាក់ការរបស់រដ្ឋាភិបាល។ លោក Yatsenyuk បាន
អះអាងថា៖ រដ្ឋាភិបាលបណ្តោះអាសន្នត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយ តំបន់ភាគខាងកើតនិងខាងលិចនៅប្រទេសនេះ។ ក៏ក្នុងសម័យប្រជុំលើកនេះ រដ្ឋាភិបាលបណ្តោះអាសន្នអ៊ុយក្រែនបានអនុម័តលើសេចក្តីសម្រេចអំពីការរៀប ចំពិភាក្សាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលទាក់ទិនដល់ការបែងចែកអំណាច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ