Lionel Messi ឈ្នះពានរង្វាន់ “កីឡាករឆ្នើមបំផុតប្រចាំឆ្នាំ” នៅពានរង្វាន់ FIFA The Best

(VOVWORLD) - បន្ទាប់ពីជួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ជើងឯកនៅ World Cup ២០២២ នៅប្រទេសកាតា តារា Lionel Messi បានឈ្នះពានរង្វាន់ "កីឡាករឆ្នើមបំផុតប្រចាំឆ្នាំ" នៅក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) (FIFA The Best) ដែលធ្វើឡើងកាលពីថ្ងៃទី២៧ កុម្ភៈ នៅទីក្រុងប៉ារីស ប្រទេស
បារាំង។ 

ចែករំលែកកិត្តិយសជាមួយមិត្តរួមស្រុក គ្រូបង្វឹកក្រុមបាល់ទាត់អាហ្សង់ទីន លោក Lionel Scaloni ត្រូវបានបោះឆ្នោតជ្រើសរើសជា "គ្រូបង្វឹកបុរសឆ្នើមបំផុតប្រចាំឆ្នាំ"។

ពានរង្វាន់ "អ្នកចាំទីបុរសឆ្នើមបំផុតប្រចាំឆ្នាំ" បានមកលើកីឡាករ Emiliano Martínez របស់ក្រុមអាហ្សង់ទីន ខណៈដែលពានរង្វាន់ "អ្នកចាំទីនារីឆ្នើមបំផុតប្រចាំឆ្នាំ" បានមកកីឡាការិនីអង់គ្លេស Mary Earps។

នៅឯពានរង្វាន់បាល់ទាត់ផ្នែកនារី គ្រូបង្វឹក Sarina Wiegman បានទទួលរង្វាន់ "គ្រូបង្វឹកស្ត្រីឆ្នើមបំផុតប្រចាំឆ្នាំ" បន្ទាប់ពីជួយក្រុមបាល់ទាត់នារីអង់គ្លេសឈ្នះជើងឯកអឺរ៉ូ។ ក្នុងពេលជាមួយគ្នានោះ ពានរង្វាន់ "កីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំ" ត្រូវបានផ្តល់ទៅឱ្យ អ្នកស្រី Alexia Putellas នៃក្រុមបាល់ទាត់នារីអេស្ប៉ាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ