Mekong Starup លើកទី១ ឆ្នាំ ២០២២ – កសិកម្មទំនើប បន្សាំការប្រែប្រួលអាកាសធាតុ

(VOVWORLD) - នាថ្ងៃទី ២០ ធ្នូ នៅទីក្រុង Dong Thap ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ដើម្បីរៀបចំវេទិកា Mekong Starup លើកទី១ ឆ្នាំ ២០២២ ក្រោមប្រធានបទ "កសិកម្មទំនើប វិលជុំ និងនិរន្តរភាព ការបំភាយឧស្ម័នទាប"។
Mekong Starup លើកទី១ ឆ្នាំ ២០២២ – កសិកម្មទំនើប បន្សាំការប្រែប្រួលអាកាសធាតុ - ảnh 1វេទិកា Mekong Starup លើកទី១ ឆ្នាំ ២០២២ ក្រោមប្រធានបទ "កសិកម្មទំនើប វិជុំ និងនិរន្តរភាព ការបំភាយឧស្ម័នទាប"។ (រូបថត៖ qdnd.vn)

គោលដៅនែវេទិការនេះគឺដើម្បីជំរុញសកម្មភាពរបស់ទាំងវិស័យសាធារណៈ និងឯកជន ជាពិសេសអាជីវកម្មដែលមានកត្តាប្រកបដោយភាពច្នៃប្រឌិត ដើម្បីបញ្ជាក់អំពីគោលនយោបាយរបស់រដ្ឋាភិបាលស្តីពីផែនការដីសណ្ដទន្លេ Cuu Long    ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ក្នុងទិសដៅនៃ "ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ធានានូវភាពសុខដុមរមនានៃគុណសម្បត្តិធម្មជាតិ និងក្នុងពេលជាមួយគ្នានេះបង្កើតនូវរូបភាពដោយឡែករបស់ខ្លួន។ ថ្លែងមតិនៅទីនេះ លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានសង្កត់ធ្ងន់ថា៖ “កសិកម្មបៃតងកាត់បន្ថយការបំភាយឧស្ម័ននៅតំបន់ដីសណ្តទន្លេ Cuu Long គឺជាតម្រូវការដ៏សំខាន់បំផុតដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ កំណើនបៃតង ទាមទារថាមពលតិចជាង បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់តំបន់ធនធាន  ប្តូរទៅប្រភពថាមពលកាបូនទាប និងលើកកម្ពស់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃតំបន់មានធនធានធម្មជាតិ។ នេះជាការតំរង់ទិសដ៏សំខាន់ ក៏ដូចជាតម្រូវការចាំបាច់សម្រាប់វិស័យកសិកម្ម”។

នៅក្នុងវេទិកានេះ មូលដ្ឋាននៅតំបន់ដីសណ្ដទន្លេ Cuu Long បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទស្តីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យកសិកម្ម ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។  រួមជាមួយនឹងរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែង សម្រេចបាននូវការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នដែលត្រូវបាននាយករដ្ឋមន្ត្រីលើកឡើងនៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP ២៦ ក្នុងឆ្នាំ ២០២១៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ