NATO នឹងផ្តោតសំខាន់ទៅលើការប្រយុទ្ធអវកាសនិងរារាំងប្រទេសចិន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសនៃប្លុកយោធាសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានជួបជុំគ្នានៅទីក្រុងព្រុចសែល កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ដោយឯកភាពនាំអវកាសក្លាយទៅជាវិស័យប្រយុទ្ធសំខាន់ៗរបស់ណាតូ (NATO) នាពេលអនាគតក៏ដូចជានឹងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវការចំណាយលើវិស័យការពារជាតិរបស់ចិន។
NATO នឹងផ្តោតសំខាន់ទៅលើការប្រយុទ្ធអវកាសនិងរារាំងប្រទេសចិន - ảnh 1 អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅទីក្រុងប្រ៊ុចសែល (រូបថត Reuter)

ក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីការពារជាតិរបស់ណាតូបានឲ្យដឹងថាលំហអវកាស កំពុងក្លាយជាកន្លែងនៃការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលគូប្រជែងសំខាន់របស់ណាតូរួមមានប្រទេសរុស្ស៊ីនិងចិន បានអភិវឌ្ឍបច្ចេកវិទ្យានិងអាវុធផ្នែកអវកាសយ៉ាងខ្លាំងផងដែរ។ ហេតុដូច្នេះ អាទិភាពនៃយុទ្ធសាស្ត្ររបស់ណាតូនាពេលអនាគតគឺអភិវឌ្ឍសមត្ថភាព ដើម្បីការពារផ្កាយរណបយោធា ក៏ដូចជាស៊ីវិលរបស់ខ្លួនចំពោះហានិភ័យនៃការវាយប្រហារពីគូប្រជែង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ