NATO មានគោលបំណងចាប់ផ្តើមការចរចារជាផ្លូវការជាមួយរុស្ស៊ីឡើងវិញ


NATO មានគោលបំណងចាប់ផ្តើមការចរចារជាផ្លូវការជាមួយរុស្ស៊ីឡើងវិញ - ảnh 1
NATO មានគោលបំណងចាប់ផ្តើមការចរចារជាផ្លូវការជាមួយរុស្ស៊ីឡើងវិញ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ មករា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិក
 ខាងជើង លោក Jens Stoltenberg បានបញ្ជាក់ថា៖ អង្គការនេះមានគោល
បំណងចាប់ផ្តើមកាណាល់ចរចារជាផ្លូវការជាមួយរុស្ស៊ីឡើងវិញបន្ទាប់ពីទំនាក់
ទំនងទ្វេភាគីត្រូវបានផ្អាកដោយសារវិបត្តិនៅភាគខាងជើងអ៊ុយក្រែនដែល
បានផ្ទុះឡើងនាខែ មេសា ឆ្នាំ ២០១៤។ លោក Stoltenberg បានសង្កត់ធ្ងន់ថា៖
សម្ព័ន្ធភាពកងទ័ពនេះនិងរុស្ស៊ីគប្បីមានតម្លាភាពដើម្បីជៀសវាងយល់ច្រឡំ
និងបញ្ហាដូចជាការបាញ់ធ្លាក់យន្តហោះរុស្ស៊ីរបស់កងទ័ពជើងអាកាសទួរគីនា
ខែវិជ្ឆកាឆ្នាំទៅមិញ។  NATO កំពុងពិនិត្យមើលលទ្ធភាពរៀបចំជំនួបថ្នាក់ក្រុម
ប្រឹក្សាររវាងរុស្ស៊ីនិង NATO ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១០ ដល់ទី ១១
 កុម្ភៈខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ