NATO សន្យារួមវិភាគទានជាច្រើនជាងមុនចំពោះការប្រយុទ្ធប្រឆាំងភេរវកម្ម

(VOVWORLD) - នារសៀលថ្ងៃទី២៥ ឧសភា នៅទីក្រុងព្រុចស៊ែល ថ្នាក់ដឹកនាំ ប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានប្រជុំ នៅទីស្នាក់ការថ្មីរបស់អង្គការនេះ។
NATO សន្យារួមវិភាគទានជាច្រើនជាងមុនចំពោះការប្រយុទ្ធប្រឆាំងភេរវកម្ម - ảnh 1អគ្គលេខាធិការ NATO លោក Jens Stoltenberg (រូបថត៖AFP/TTXVN) 

(VOVworld) - នារសៀលថ្ងៃទី២៥ ឧសភា នៅទីក្រុងព្រុចស៊ែល ថ្នាក់ដឹកនាំ ប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានប្រជុំនៅទីស្នាក់ការថ្មីរបស់អង្គការនេះ។ថ្នាក់ដឹកនាំទាំងនេះបានសំរេចលើបញ្ហា សំខាន់ជាច្រើនដើម្បីរួមវិភាគទានសំរាប់ផែនការសកម្មភាពរបស់ NATO ក្នុងការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ហើយចែករំលែកការប្រកបដោយសមភាពនូវការ ចំណាយខាងការពារជាតិរវាងប្រទេសសមាជិកទាំងអស់។ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំនេះ អគ្គលេខាធិការ NATO លោក Jens Stoltenberg ប្រកាសថា NATO នឹងក្លាយទៅជាសមាជិកមួយនៃសម្ព័ន្ធភាពយោធាអន្តរជាតិ ប្រឆាំងភេរវកម្ម។លោករូបនេះអះអាងថា នឹងបង្កើនការជួយឧបត្ថម្ភសំរាប់សម្ព័ន្ធ ភាពយោធាអន្តរជាតិ ដោយការដាក់ពង្រាយយន្តហោះចារកម្មរបស់ NATO សំដៅជួយបង្កើនសមត្ថភាពគ្រប់គ្រងអាកាស។NATO ក៏បានសំរេចលើការបង្កើត អង្គភាពស៊ើបការណ៍សម្ងាត់ប្រឆាំងភេរវកម្ម សំដៅបង្កើនសមត្ថភាពចែករំលែក ព័ត៌មានរវាងសម្ព័ន្ធមិត្តនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ