OECD៖ កំណើនសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ ថយចុះ​មួយ​ភាគបី​បើធៀបនឹងកម្រិតព្យាករណ៍

(VOVWORLD) - ក្នុងរបាយការណ៍ អង្គការ OECD បានបន្ទាបអត្រាកំណើននៅឆ្នាំ ២០២២ នៃបណ្តាខឿនសេដ្ឋកិច្ចធំៗភាគច្រើននៅលើពិភពលោកដោយសារផលប៉ះពាល់អវិជ្ជមានពីជម្លោះនៅអ៊ុយក្រែន។
OECD៖ កំណើនសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ ថយចុះ​មួយ​ភាគបី​បើធៀបនឹងកម្រិតព្យាករណ៍ - ảnh 1កំណើនសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ ថយចុះ (រូបថត៖ Le Monde)

ជម្លោះនៅអ៊ុយក្រែននឹងធ្វើឱ្យខឿនសេដ្ឋកិច្ចពិភពលោកបាត់បង់កំណើន ១,៥ ពិន្ទុ ពោលគឺសម្រេចបានត្រឹមតែ ៣% ក្នុងឆ្នាំ ២០២២ប៉ុណ្ណោះ ខណៈពេលដែលអតិផរណាបានកើនឡើងយ៉ាងអូសបន្លាយ។ នេះជាការព្យាករណ៍ថ្មី ដែលត្រូវបានអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ប្រកាសកាលពីថ្ងៃទី ៨ មិថុនា។ អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះក៏បានព្យាករណ៍ពីកំណើនដែលខ្វះចីរភាពអាចអូសបន្លាយដល់ឆ្នាំ ២០២៣។

ក្នុងរបាយការណ៍ អង្គការ OECD បានបន្ទាបអត្រាកំណើននៅឆ្នាំ ២០២២ នៃបណ្តាខឿនសេដ្ឋកិច្ចធំៗភាគច្រើននៅលើពិភពលោកដោយសារផលប៉ះពាល់អវិជ្ជមានពីជម្លោះនៅអ៊ុយក្រែន។

OECD បានព្យាករណ៍ថា តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) នឹងសម្រេចបានកំណើនត្រឹមតែ ២,៦% ក្នុងឆ្នាំ ២០២២ ពោលគឺទាបជាងកម្រិតព្យាករណ៍ ៤,៣ % ដែលបាននាំចេញនាចុងឆ្នាំ ២០២១។ ខឿនសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ Eurozone គឺអាល្លឺម៉ង់ និងបារាំងគ្រោងនឹងទទួលបានកំណើននៅកម្រិត ១,៩% (ធ្លាក់ចុះ ២,២%) និង ២,៤% (ធ្លាក់ចុះ ១,៨%)។ បណ្ដាខឿនសេដ្ឋកិច្ចធំៗផ្សេងទៀតនៅលើពិភពលោកដូចជា សហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស ក៏សម្រេចបានកំណើនចយចុះផងដែរ។ ចំណែកឯសេដ្ឋកិច្ចរុស្ស៊ីក៏ត្រូវបានព្យាករណ៍ថានឹងរងឱភាព ពោលគឺធ្លាក់ចុះ ១០% ដោយសារឥទ្ធិពលនៃទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ