OECD បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក
(VOVWORLD) - កាលពីថ្ងៃទី ៥ ខែកុម្ភៈ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ប៉ុន្តែបានព្រមានអំពីជម្លោះនៅមជ្ឈិមបូព៌ា ក៏ដូចជាសកម្មភាពដឹកជញ្ជូនដែលរងការអាក់ខាននៅសមុទ្រក្រហម មានហានិភ័យនឹងជំរុញឱ្យតម្លៃទំនិញប្រើប្រាស់កើនឡើង។
ដូច្នេះហើយ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថានឹងធ្លាក់ចុះពី ៣,១% កាលពីឆ្នាំមុនមកត្រឹម ២,៩% នៅឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករណ៍ ២,៧% កាលពីខែវិច្ឆិកាឆ្នាំមុន។ OECD បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួន ដោយមានយថាទស្សន៍ដ៏សុទិដ្ឋិនិយមនៃសេដ្ឋកិច្ចអាមេរិក ប៉ះប៉ូវឲ្យយថាទស្សន៍សេដ្ឋកិច្ចដ៏អាប់អួរនៃតំបន់ចាយប្រាក់អឺរ៉ូ ហើយបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៥ ក្នុងកម្រិត ៣% ។
កំពង់ផែស្ទុកទុកទំនិញមួយនៅក្នុងខេត្ត Guangdong ប្រទេសចិន។ រូបថត៖ AFP/TTXVN |
សម្រាប់ខឿនសេដ្ឋកិច្ចធំៗ អង្គការ OECD បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងឈានដល់ ២,១% នៅឆ្នាំ ២០១៤ និង ១,៧% នៅឆ្នាំ ២០២៥ ក្នុងបរិបទនៃអតិផរណាបន្ថយកំដៅ ជួយឱ្យប្រាក់ខែកើនឡើង និងជំរុញឱ្យធនាគារកណ្តាលនៃសហរដ្ឋអាមេរិក (Fed ) កាត់បន្ថយអត្រាការប្រាក់។ OECD ក៏បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ចិនសម្រាប់ឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ នៅកម្រិត ៤,៧% និង ៤,២% ៕