OIC បើកកិច្ចប្រជុំវិសាមញ្ញស្តីពីដំណើរការសន្តិភាពមជ្ឈឹមបូព៌ា

(VOVWORLD) - អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) បានបើកកិច្ចប្រជុំវិសាមញ្ញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ដើម្បីពិភាក្សាពីចេតនារបស់អ៊ីស្រាអែលដោយចង់រួមបញ្ចូលបណ្តាតំបន់នៅ វេសបែង។ 

នៅក្នុងសេចក្តីប្រកាសមួយចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ក្រសួងការបរទេសទួរគីបានបញ្ជាក់ថា OIC បានបើកកិច្ចប្រជុំនៅ Jeddah ទីក្រុងកំពង់ផែនៃអារ៉ាប់ប៊ីសាអូឌីត នៅលើឆ្នេរសមុទ្រក្រហម ដើម្បីពិភាក្សាអំពីសេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu អំពីចេតនារួមបញ្ចូលជ្រលងភ្នំហ្ស៊កដានីនិងបណ្តាទីកន្លែងតាំងទីលំនៅខុសច្បាប់នៅតំបន់វេសបែង ចូលជាមួយប្រទេសជ្វីហ្វនេះ។

មុននេះ នាថ្ងៃទី ១០ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី Netanyahu បានប្រកាសថាលោកនឹងរួមបញ្ចូលជ្រលងភ្នំហ្ស៊កដានី ដែលជាតំបន់ដីចំណុះតំបន់វេសបែង ដែលត្រូវបានអ៊ីស្រាអែលកាន់កាប់កាលពីឆ្នាំ ១៩៦៧ ហើយជាកន្លែងដែលប៉ាឡេស្ទីនចង់អោយក្លាយជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅសប្តាហ៍ក្រោយនេះ។ មេដឹកនាំអ៊ីស្រាអែលរូបនេះបានប្រកាសថា វានឹងជាជំហានប្រវត្តិសាស្ត្រមួយប្រសិនបើអ៊ីស្រាអែល ដាក់អធិបតេយ្យភាពលើ ទឹកដីដែលមានជម្លោះនៅតំបន់វេសប៊ែង ព្រមទាំងបន្ថែមថា ការតាំងទីលំនៅរបស់ជនជ្វីហ្វនឹងក្លាយជាគោលដៅបន្ទាប់ប្រសិនបើគណបក្ស Likud របស់លោក ដណ្តើមបានជ័យជម្នះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ