OPEC បង្កើនការផ្គត់ផ្គង់របស់​ប្រទេស​សមាជិកចំនួន ៧

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន INA របស់អ៊ីរ៉ាក់បានដកស្រង់របាយការណ៍ប្រចាំខែ របស់អង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) ដែលបានឲ្យដឹងថា OPEC បានបង្កើនការផ្គត់ផ្គង់ប្រេងឆៅរបស់ប្រទេសសមាជិកចំនួន ៧ ក្នុងខែកក្កដាកន្លងទៅ។
 OPEC បង្កើនការផ្គត់ផ្គង់របស់​ប្រទេស​សមាជិកចំនួន ៧ - ảnh 1រោងចក្រចម្រាញ់ប្រេងមួយនៅទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់។ (រូបថត៖ AFP/TTXVN)

របាយការណ៍របស់ OPEC បានឲ្យដឹងថា ទិន្នផលរបស់ប្រទេសសមាជិក OPEC ទាំង ១៣ ក្នុងខែកក្កដា បានកើនឡើង ២១៦.០០០ បារែលក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងខែមុន លើងដល់បរិមាណសរុបចំនួន ២៨.៨៩៦ លានបារែលក្នុងមួយថ្ងៃ ដោយសារតែការកើនឡើងនៃប្រភពផ្គត់ផ្គង់នៅក្នុងប្រទេសសមាជិកចំនួន ៧ រួមមាន អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) គុយវ៉ែត ហ្គាបុង អេក្វាទ័រហ្គីណេ និងនីហ្សេរីយ៉ា។ ការផលិតប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតបានកត់ត្រាការកើនឡើងដ៏ធំបំផុតជាមួយនឹង ១៥៨.០០០ បារែលក្នុងមួយថ្ងៃ  ឡើងដល់ ១០,៧១៤ លានបារែលក្នុងមួយថ្ងៃ ហើយបន្ទាប់មកគឺ UAE ជាមួយនឹងការកើនឡើង ៤៨.០០០ បារែលក្នុងមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ