PCA សំរេចពេលវេលាចេញសាលក្រមស្ដីអំពីបណ្ដឹងរបស់ហ្វីលីពីន

PCA សំរេចពេលវេលាចេញសាលក្រមស្ដីអំពីបណ្ដឹងរបស់ហ្វីលីពីន - ảnh 1
មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) រៀបចំសិក្ខាសាលាអំពីក្ដីបណ្ដឹងរបស់ហ្វីលីពីន (រូបថត៖Thanh Tuan/TTXVN)

(VOVworld) - នាថ្ងៃទី១២ កក្កដា ខាងមុខ តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃរបស់
អ.ស.ប (PCA) នៅទីក្រុង La Haye ប្រទេសហូឡង់ បានចេញសាលក្រមស្ដីអំពីករណី
ដែលហ្វីលីពីនប្ដឹងចិនទាក់ទិនដល់ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត។
នាថ្ងៃទី២៤ វិច្ចិកា ឆ្នាំ២០១៥ PCA បានរៀបចំសវនាការជំនុំជំរះអំពីបណ្ដឹងរវាង
ហ្វីលីពីននិងចិនទាក់ទិនដល់ប្រជុំកោះជំលោះនានានៅសមុទ្រខាងកើត។នេះជា
សវនាការសម្ងាត់ ប៉ុន្តែអូស្ត្រាលី ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី ថៃនិង វៀត
ណាមត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងឋានៈជាប្រទេសសង្កេតការណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ