Petrovietnam ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយ Murphy Oil របស់អាមេរិក

Petrovietnam ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយ Murphy Oil របស់អាមេរិក - ảnh 1
ពិធីចុះហត្ថលេខាលើ MOU រវាង Petrovietnam និង Murphy Oil (រូបថត៖vietnamplus)

(VOVworld) - សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (Petrovietnam) និងសម្ព័ន្ធក្រុម
ហ៊ុន Murphy Oil របស់អាមេរិកទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ
ប្រតិបតិ្តការ (MOU) សំដៅជំរុញកិច្ចសហប្រតិបតិ្តការរវាងសម្ព័ន្ធក្រុមហ៊ុនទាំង២
នេះនៅគំរោងការណ៍ប្រេងឧស្ម័ននៅវៀតណាម អាមេរិកនិងនៅប្រទេសទី៣។
ក្រៅពីការចុះហត្ថលេខាលើ MOU ជាមួយ Murphy Oil ប្រធានសម្ព័ន្ធក្រុមហ៊ុន
Petrovietnam លោក Nguyen Xuan Son ក៏មានជំនួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធ
ក្រុមហ៊ុនប្រេងឧស្ម័ន Exxon Mobil ទទួលបន្ទុកតំបន់អាស៊ី ប៉ាស៊ីហ្វិក លោក
Raymond E. Jones។នៅទីនេះ លោក Nguyen Xuan Son បានអះអាងថា រាល់កិច្ច
ព្រមព្រៀងសហប្រតិបតិ្តការនិងកិច្ចសន្យាជាមួយ Exxon Mobil នឹង ត្រូវបាន Petro
vietnam អនុវត្តត្រឹមត្រូវតាមទស្សនៈរួមគ្នាចែករំលែកនិងបង្ក លក្ខណៈល្អបំផុត
ដើម្បីរួមគ្នាអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ