PetroVietnam បង្កើនកិច្ចសហប្រតិបតិ្តការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេង ឧស្ម័នរបស់រុស្ស៊ី

PetroVietnam បង្កើនកិច្ចសហប្រតិបតិ្តការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេង ឧស្ម័នរបស់រុស្ស៊ី - ảnh 1
អគ្គនាយក PetroVietnam លោក Nguyen Quoc Khanh និងប្រធានក្រុមប្រឹក្សាអភិបាល Gazprom លោក Alexey Miller ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងសម្ព័ន្ធក្រុមហ៊ុនទាំង២ (រូបថត៖Vietnam+)

(VOVworld) - ក្នុងក្របខ័ណ្ឌវេទិការសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ១៩
(SPIEF ២០១៥) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ មិថុនា ក្រុមការងារ
នៃសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (PetroVietnam) ដឹកនាំដោយអគ្គនាយក
លោក Nguyen Quoc Khanh បានមានជំនួបចរចារជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុម
ហ៊ុនប្រេងឧស្ម័នធំៗរបស់រុស្ស៊ីស្ដីពីការបង្កើនទំនាក់ទំនងសហប្រតិបតិ្តការវិនិយោគ
រវាងភាគីទាំង២។ក្នុងជំនួបចរចារជាមួយប្រធានក្រុមប្រឹក្សាអភិ បាល Gazprom
លោក Alexey Miller ភាគីទាំង២បានពិភាគ្សាអំពីការបើក ទូលាយរោងចក្រចម្រាញ់
ប្រេង Dung Quat ហើយចុះហត្ថលេខាលើកិច្ចព្រម ព្រៀងស្ដីពីលក្ខខ័ណ្ឌមូលដ្ឋាន
សំរាប់គំរោងការអភិវឌ្ឍន៍និងធ្វើអាជីវកម្មអណ្ដូង ប្រេង Nagumanovsky និង
Purpovsk ខាងជើង របស់រុស្ស៊ី។ក្នុងជំនួបចរចារ ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន
Rosneft ភាគីទាំង២បានផ្លាស់ប្ដូរអំពីរបៀប បង្កើនកិច្ចសហប្រតិបតិ្តការក្នុងគំរោង
ការណ៍ធ្វើអាជីវកម្មរួមនៅតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ