PVN សម្របខ្លួនទៅនឹងស្ថានភាពបានយ៉ាងឆាប់រហ័ស ហើយដោះស្រាយបញ្ហាថាមពលដោយភាពបត់បែន

(VOVWORLD) - នាថ្ងៃទី ១៦ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិវៀតណាម (PVN) អំពីស្ថានភាពប្រតិបត្តិការក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២២ និងផែនការសម្រាប់ឆ្នាំ ២០២២។

PVN សម្របខ្លួនទៅនឹងស្ថានភាពបានយ៉ាងឆាប់រហ័ស ហើយដោះស្រាយបញ្ហាថាមពលដោយភាពបត់បែន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ PVN  (រូបថត៖ VGP/Nhat Bac)

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចង្អុលបង្ហាញថា នៅឆ្នាំ ២០២២នេះ ស្ថានភាពភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងពិបាកនឹងព្យាករណ៍ ទាក់ទងដោយផ្ទាល់ទៅនឹងសកម្ម ភាពប្រេងនិងឧស្ម័ន; ហើយតំបន់និងភ្នាក់ងារដែល PVN កំពុងសហការជាមួយ ត្រូវរងផលប៉ះពាល់ដោយកត្តាទាំងនេះ។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ PVN សម្របខ្លួនទៅនឹងស្ថានភាពឱ្យបានឆាប់រហ័ស និងដោះស្រាយបញ្ហានានាក្នុងមុខងារនិងសិទ្ធិអំណាចរបស់ខ្លួន ដោយរួមចំណែកក្នុងការធានាឱ្យមានតុល្យភាពថាមពល។ ទន្ទឹមនឹងនោះ PVN ត្រូវបង្ហើយយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពល យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មប្រេងនិងឧស្ម័ន។

នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ PVN ចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្កើតផែនការអគ្គិសនីទី VIII ក្រៅពីនោះ រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធត្រូវក្តាប់ស្ថានការណ៍ឱ្យបានរឹងមាំ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការធានាការពារជាតិនិងសន្តិសុខ ក្នុងនោះមានសន្តិសុខសេដ្ឋកិច្ច ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួនលើគោលការណ៍ដូចជា រក្សារឹងមាំឯករាជ្យ អធិបតេយ្យភាព និងបូរណ ភាពទឹកដី ប៉ុន្តែមានភាពបត់បែន សមស្របទៅនឹងស្ថានភាពជាក់ស្តែង រួមផ្សំគ្នាប្រកបដោយភាពសុខដុមរមនានិងប្រសិទ្ធភាពរវាងការការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងអាយុជីវិតប្រជាជន តាមនោះ ដោះស្រាយបញ្ហាសំខាន់គឺធានាតុល្យភាពថាមពលទាំងរយៈពេលចំពោះមុខនិងយូរអង្វែង រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យនិងការពឹងផ្អែកលើខ្លួនឯង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ