Snowden ប្រកាសសម្រេចបេសកម្មបែកធ្លាយព័ត៌មានចារកម្ម សម្ងាត់របស់អាមេរិក
|
អតីតចារបុរសអាមេរិក Edward Snowden ទើបនឹងប្រកាសថា៖ បេសកម្មរបស់ សម្រេចបានជោគជ័យ។ (Image: Vietnam+) |
(VOVworld) – ក្រោយពីទម្លាយព័ត៌មានទាក់ទិនដល់កម្មវិធីចារកម្មរបស់អាមេរិក អតីតចារបុរសអាមេរិក Edward Snowden ទើបនឹងប្រកាសថា៖ បេសកម្មរបស់ សម្រេចបានជោគជ័យ។ សេចក្តីថ្លែងការពោលខាងលើត្រូវបាននាំចេញក្នុង បទសម្ភាសលើកាណាល់ទូរទស្សរបស់អង់គ្លេស Channel 4 នាថ្ងៃទី ២៤ ធ្នូ។
ក្នុងបទសម្ភាសនេះដែរ លោក Snowden ក៏បានបន្តឡើងសម្លេងយ៉ាងខ្លាំងក្លាចំពោះកិច្ចការពារសិទ្ធិសេរីភាពបុគ្គល ព្រមទាំង អំពាវនាវឲ្យមនុស្សម្នាក់ ទាមទាឲ្យរដ្ឋអំណាចរបស់អាមេរិកត្រូវបញ្ឈប់រាល់សកម្មភាពចារកម្មបុគ្គល។ នេះគឺជាលើកដំបូងតាំងពីខែ មិថុនា ឆ្នាំ ២០១៣ ដែលលោក Snowden មាន
វត្តមាន នៅបញ្តាញផ្សព្វផ្សាយ៕